អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​ស្នើ​ឲ្យ​បញ្ជូន​ជន​ភៀសខ្លួន​មី​យ៉ាន់​ម៉ា​ទៅកាន់​កម្ពុជា​និង​ហ្វីលីពីន
15, May 2015 , 10:01 am        
រូបភាព
ដោយ:

លំហូរ​ជនភៀសខ្លួន​រាប់ពាន់​ដែល​ភាគច្រើន​មកពី​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​សបាន​បង្កើតជា​បញ្ហា​ថ្មី​សម្រាប់​ស្ថាប័ន​អាស៊ាន​ក្នុងការ​ស្វែងរក​យន្តការ​ដើម្បី​ដោះស្រាយ។ជុំវិញ​បញ្ហា​នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានស្នើ​ទៅកាន់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ(UNHCR) គួរតែ​បញ្ជូន​ជន​ភៀស​ទាំងនោះ​ទៅកាន់​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន​ឬ​ទីកន្លែង​កំណើត​របស់​ពួកគេ។



រដ្ឋាភិបាល​ម៉ាឡេស៊ី​បានស្នើ​ទៅកាន់​ភា្ន​ក់​ងារ​អង្គការ​សហ​ប្រជា​តិ(UNHCR)ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ដែល​កំពុងស្នាក់នៅ​ម៉ាឡេស៊ី ទៅកាន់​ហ្វីលីពីន​និង​កម្ពុជា​ដែលជា​ភាគី​នៃ​សន្ធិសញ្ញា​ស្តីពី​ជនភៀសខ្លួន។សំណើរ​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី​អាស៊ាន​មិនអាច​ស្វែងរក​យន្តការ​ដោះស្រាយ​ទៅ​បញ្ហា​កើនឡើង​ជនភៀសខ្លួន​ប្រមាណ២០០០នាក់​ដែល​ត្រូវបាន​ម៉ាឡេស៊ី​ជួយសង្គ្រោះ​កាលពីថ្មីៗនេះ។

លោក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Datuk Seri Shahidan Kassim បាន​អះអាងថា​កម្ពុជា​និង​ហ្វីលីពីន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​ជនភៀសខ្លួនរ​បស់​អង្គការសហប្រជាជាតិ​និង​ជិតស្និទ្ធ​ជាមួយ​មី​យ៉ាន់​ម៉ា។ហើយ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​នេះ​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​លើ​ជនភៀសខ្លួន​គួរតែ​បញ្ជូន​ជន​ទាំងនោះ​ទៅ​ទីនោះ​តែ​មិនមែន​ម៉ាឡេស៊ី​នោះទេ។
លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា៖« ប្រសិន​ជនភៀសខ្លួន​ឆ្លងកាត់​ដែនសមុទ្រ​របស់​យើង​រដ្ឋាភិបាល​ម៉ាឡេស៊ី​អាចពិចារណា​លើ​ជំនួយ​មនុស្សធម៌​និង​ជួយសង្គ្រោះ​ពួកគេ​និង​បញ្ជូន​ពួកគេ​ទៅកាន់​កន្លែង​ស្នាក់នៅ​អន្តរ​ប្រវេសន៍»។ក៏ប៉ុន្តែ UNHCR ដែល​ទទួលបន្ទុក​កិច្ចការ​នេះ​ត្រូវតែ​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ណា​ផ្សេង​ឬ​ប្រភព​ដែល​ពួកគេ​បាន​ចាកចេញ។

ជុំវិញ​បញ្ហា​នេះដែរ​មិនមាន​ប្រទេស​ណាមួយ​ដែលជា​សមាជិក​អាស៊ាន​ចេញមុខ​ដើម្បី​ទទួលយក​ជនភៀសខ្លួន​និង​ស្វែងរក​ដំណោះស្រាយ​ទៅលើ​ជន​ទាំង​នោះទេ។
គួរ​រម្លឹក​ផងដែរ​កាលពី​ចុង​សបា្តហ៍​កន្លងទៅ​នឹង​នេះ​ម៉ាឡេស៊ី​បាន​ជួយសង្គ្រោះ​ជនភៀសខ្លួន​ប្រមាណ២០០០នាក់​ដែល​ត្រូវបាន​គេ​ជួញដូរ​ខុសច្បាប់​នៅតាម​ស្រឡាង។មួយវិញទៀត​បើ​យោងតាម​សារពត៌មាន​Guardians យ៉ាងហោចណាស់​មាន​ជន​ភៀសខ្លួន​ប្រមាណ៨០០០នាក់​ផ្សេងទៀត​កំពុង​ជាប់គាំង​នៅក្បែរ​ឆ្នេរ​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com