ជាតិ
ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលជា​អ្នកជំនាញ​វប្បធម៌​ខ្មែរ បានទទួល​មរណភាព
15, May 2015 , 1:12 pm        
រូបភាព
ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល នៅពេល​សម្រាកព្យាបាលជំងឺ។​ រូបថត ដើមអម្ពិល
ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល នៅពេល​សម្រាកព្យាបាលជំងឺ។​ រូបថត ដើមអម្ពិល
ដោយ: ថ្មីៗ
ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលមាន​ឈ្មោះ​ដើម​ហៅថា ឈន ទត បានទទួល​មរណភាព​ក្នុង​អាយុ៧២ឆ្នាំ កាលពី​វេលា​ម៉ោង១១ និង៣៣នាទី នា​ថ្ងៃ​សុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ ក្នុង​ដោយសារ​រោគាពាធ​នៅ​គេហដ្ឋាន​របស់លោក​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ​ដើមអម្ពិល ដែល​ទទួលបាន​ព័ត៌មាន​ពី​កូនស្រី​របស់លោក ពេជ្រ ទុំ​ក្រវិល។



លោក ពេជ្រ ទុំ​ក្រវិល ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ គឺជា​អ្នក​វប្បធម៌ និង​កវី​ដ៏​ចំណាន​របស់​កម្ពុជា ដោយ​លោក​បាន​បន្សល់​នូវ​ស្នាដៃ​ជាច្រើន ដូចជា រឿងល្ខោន​យីកេ «ទុំ-ទាវ» «ម៉ាក់ថឺង» កំណាព្យ «ចម្រៀង​ចង្រិតដែក» «របាំខ្មែរ» និង​ឯកសារ​វប្បធម៌​ដ៏​ច្រើន​មហិមា។ លោក​មាន​ស្រុកកំណើត​នៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​កើតចេញពី​គ្រួសារ​កសិករ៕




© រក្សាសិទ្ធិដោយ thmeythmey.com