ពីនេះ ពីនោះ
វិធីសាស្ត្រ​អាន​សៀវភៅ និង ទន្ទេញមេរៀន​ឲ្យ​ឆាប់​ចាំ
05, Jul 2015 , 7:52 am        
រូបភាព
ដោយ: ថ្មីៗ

ការអាន​សៀវភៅ គឺ​ទទួលបាន​ចំណេះដឹង​ច្រើន បង្កើន​ប្រាជ្ញា​ស្មារតី គិត​បាន​ស៊ីជម្រៅ និង​ជាការ​ស្វែងយល់​នូវ​អ្វីថ្មីៗបន្ថែមទៀត។ មាន​មនុស្ស​មួយចំនួន​ខំ​អាន​សៀវភៅ ព្យាយាម​ទន្ទេញមេរៀន​អស់​រយៈពេល​ជាច្រើន​ម៉ោង​ក្នុងមួយថ្ងៃៗ តែ​មិន​ទទួលបាន​ចំណេះ​ច្រើន និង​ចងចាំ​បាន​ច្រើន​នោះទេ។ តើ​គួរ​ធ្វើ​ដោយ​របៀប​ណា ទើប​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន?



១) ទីកន្លែង៖
  ប្រសិនបើ​នៅក្នុង​បន្ទប់ អ្នក​គួររៀបចំ​បន្ទប់​ឲ្យ​មាន​របៀប ឲ្យ​បាន​ស្អាត មាន​ខ្យល់​ចេញចូល មាន​ពន្លឺ​គ្រប់គ្រាន់ និង​គ្មាន​សំឡេង​ខាងក្រៅ​មក​រំខាន។ ល។ ប្រសិនបើ​នៅ​ខាងក្រៅ​វិញ អ្នក​គួរ​ជ្រើសរើស​កន្លែង​ដែលមាន​បរិយាកាស​បរិ​សុទ្ធ មាន​ខ្យល់​ត្រជាក់​បក់រំភើយៗ និង​ជា​កន្លែង​ដែល​គ្មាន​សំឡេង​រំខាន គ្មាន​មនុស្ស​ដើរ​ឆ្លងកាត់​ចេញចូល​នោះទេ។ ការធ្វើ​របៀបនេះ​អាច​បង្កលក្ខណៈ​ងាយស្រួល និង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឹងធឹង​ក្នុង​ការអាន​សៀវភៅ ឬ​ទន្ទេញមេរៀន​បានល្អ។

២) ពេលវេលា៖ ពេលវេលា​ដែល​ល្អ​បំផុត​សម្រាប់​អាន​សៀវភៅ និង​ទន្ទេញមេរៀន​ឲ្យ​ឆាប់​ចាំ គឺ​នៅពេល​ភ្លឺស្រាង(ជិត​ព្រឹក) ព្រោះ​រាងកាយ​មាន​ថាមពល​ពេញលេញ មាន​អារម្មណ៍​ស្រស់ថ្លា ខួរក្បាល​ឆាប់​ចាប់​ឬ​ទទួលបាន​ច្រើន ដោយសារ​រាងកាយ​របស់​អ្នក​បាន​សម្រាក​គ្រប់គ្រាន់​នៅពេល​យប់។ 

៣) ចំណង់​ចំណូលចិត្ត៖
មាន​មនុស្ស​មួយចំនួន ចូលចិត្ត​ភាពស្ងប់ស្ងាត់​ក្នុង​ការអាន​សៀវភៅ។ រីឯ មនុស្ស​មួយចំនួនទៀត នៅពេល​អាន​សៀវភៅម្តងៗ គឺ​ចូលចិត្ត​ស្តាប់​ចង្វាក់ភ្លេងតិចៗតាម​ចំណង់​របស់​ពួកគេ។ អាន​សៀវភៅ​បណ្តើរ ស្តាប់​ចង្វាក់ភ្លេងតិចៗបណ្តើរ គឺ​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ល្អ​ក្នុង​ការអាន​សៀវភៅ។

៤) ភ្នែក​សម្រាក​បន្តិច៖
ជម្រើស​មួយ​ដ៏​ល្អ យ៉ាងហោចណាស់​រៀងរាល់៣០នាទី អ្នក​គួរតែ​ឲ្យ​ភ្នែក​បាន​សម្រាក​ម្តង ព្រោះ​នៅពេល​អ្នក​ខំប្រឹង​មើល ឬ​សម្លឹងមើល​ខ្លាំងពេក ធ្វើ​ឲ្យ​សាច់ដុំ​ភ្នែក​របស់​អ្នក​ខំប្រឹង​សម្លឹង​ខ្លាំង​រហូត​ធ្វើ​ឲ្យ​ឈឺភ្នែក និង​ធ្វើ​ឲ្យ​ហូរ​ទឹកភ្នែក​ក៏មាន។ ដូច្នេះ រៀង​រាស់៣០នាទី​ត្រូវ​សម្រាក​ភ្នែក​ឲ្យ​បាន៣-៥នាទី ដោយ​មើលទៅ​ទី​ឆ្ងាយ ឬ​មើលទៅ​បរិយាកាស​ដែលមាន​ដើមឈើ​ខៀវស្រងាត់។ ល។ វិធី​ម្យ៉ាងទៀត អ្នក​ត្រូវយក​កំណាត់​ជ្រលក់​ទឹក​សើមតិចៗមក​ស្អំ​ឬ​ផ្តិត​ភ្នែកតិចៗ ឬក៏​យក​ទឹក​មក​លុប​លាងមុខ​ក៏បាន​ដែរ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ងុ​យ​ដេក ឬ​ស្រវាំងភ្នែក៕


© រក្សាសិទ្ធិដោយ thmeythmey.com