ជាតិ
ម៉ាស៊ីន​កែច្នៃ​មួយគ្រឿង​អាច​ទាញយក​មាស​បាន​ពី៥ជី​ដល់៥តម្លឹង
19, May 2015 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
កាលពី​សម័យ​ដើម ដួន (មាន​រាង​ស្រដៀង​នឹង​គ្រប​ឆ្នាំ​ដី គឺ​រាង​កំពាង​ខាងក្រោម មាន​កំពូល​ស្រួច) គឺជា​វត្ថុ​មួយ​ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ព្រះវិហារ រតនៈគីរី និង​មណ្ឌល​គី​រី​ជាដើម បាន​ប្រើ​ដូន​ដើម្បី​រែង​យក​ត្បូង និង​មាស​ពី​ក្នុង​ដី។ រហូតមកដល់​សព្វថ្ងៃ  គេ​ឃើញ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួ​សារបាន​ងាក​មក​ប្រើ​ម៉ាស៊ីន​កែច្នៃ​ជំនួស​ដោយ​ការប្រើ​ដូន​តាមបែប​ចាស់​បុរាណ​វិញ​ម្តង។ ប្រភេទ​ម៉ាស៊ីន​កែច្នៃ​ទាំងនេះ​មានតម្លៃ​ជាង២ពាន់​ដុល្លារ វា​អាច​បូ​បយក​រ៉ែ​មាស​ពី​ក្នុង​ដី និង​កិន​ថ្ម​ដែលមាន​មាស​នៅជាប់​នឹង​ថ្ម​បាន​យ៉ាង​ងាយស្រួល។ការទាញយក​មាស​ដោយ​ប្រើ​ម៉ាស៊ីន​កែច្នៃ​មួយគ្រឿង អាច​ទាញយក​មាស​បាន​ចាប់ពី៥ជី រហូតដល់ ៣ទៅ៥តម្លឹង។ដោយឡែក ប្រជាពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព​ទិញ​ឧបករណ៍​កែច្នៃ​ទាំងនេះ គឺ​បានត្រឹមតែ​ធ្វើជា​កម្ម​ស៊ី​ឈ្នូ​ល​រែង​មាស គឺ​ពួកគេ​ទទួលបាន​ប្រាក់​ឈ្នូ​ល២ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ៕



សូម​អញ្ជើញ​ទស្សនា​រូបភាព​ម៉ាស៊ីន​កែច្នៃ​ទាញយក​មាស​នៅ​ស្រុក​រៀង ខេត្តព្រះវិហារ ដូចតទៅ៖


© រក្សាសិទ្ធិដោយ thmeythmey.com