ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ទម្លាយ​សារ​សំងាត់​ជាមួយ​លោក សម រង្ស៊ី ពី​ផែនការ​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធានរដ្ឋសភា
19, May 2015 , 11:16 am        
រូបភាព
ដោយ:
 
ម្តង​ហើយ​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ព្រមាន​ប្រើ​សន្លឹកឆ្នោត​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បោះ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​ជា​អនុប្រធានរដ្ឋសភា ។ សារ​ព្រមាន​របស់លោក ហ៊ុន សែន ថ្ងៃនេះ ប្រតិកម្ម​នឹង​សម្តី​របស់លោក កឹម សុខា ដែល​បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​បំបែកបំបាក់​គណបក្ស​សង្គ្រោះជាតិ​ ។ លោក ហ៊ុន សែន បាន​ទម្លាយ​សារ​តាម​ទូរ​សព្ទ​ជាមួយ​លោក សម រង្ស៊ី អំពី​ផែនការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង។



លោក ហ៊ុន សែន បញ្ជាក់ពីសារដែលលោកបាន​ប្រាប់​ទៅ​លោក សម រង្ស៊ី​ យ៉ាងនេះ​ថា៖«  ប្រយ័ត្ន SMS ចុងក្រោយ​របស់ខ្ញុំ​ប្រាប់​ទៅ​រង្ស៊ី ។ខ្ញុំ​បាន​ប្រាប់​ទៅ រង្ស៊ី​ថា ឡើង​តាម​សំឡេង​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់​មកវិញ ក៏​ធ្លាក់​តាម​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ »។ លោក ហ៊ុន សែន បរិយាយ​បែបនេះ​ទៀតថា៖« កុំ​ព្រហើន វប្បធម៌​សន្ទនា​តម្រូវ​ឲ្យ​មាន​ការគោរព​គ្នា ជជែក​គ្នា តែ​ខ្លួន ( លោក កឹម សុខា ) ចូលចិត្ត​តែ​កេះ ជេរ​គេ ដៀមដាម​គេ ។ គេ​ធ្វើតាម​ច្បាប់ គេ​មិន​មិន​ពេញ​ចេញ គេ​ទម្លាក់ ជា​រឿង​របស់គេ ។ កុំ​ថា គេ​គំរាម គឺ​ធ្វើ​ពិតតែ​ម្តង » ។

ស្តាប់​សំឡេង​លោក ហ៊ុន សែន










© រក្សាសិទ្ធិដោយ thmeythmey.com