ជាតិ
ទស្សនា​រូបភាព​នៃ​ការ​ប្រារព្ធ​ពិធី​ចងចាំ «២០ ឧសភា» នៅ​ជើងឯក
20, May 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស និង​មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋ ជាច្រើន​រយ​នា​ក់នៅ​ព្រឹក​ថ្ងៃទី២០ ខែឧសភា បាននាំគ្នា​ធ្វើ​ពិធី​បង្សុកូល រាប់​បាត​ព្រះសង្ឃ ជាង២០០ អង្គ  នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ដើម្បី​ឧទ្ទិស​កុសល ដល់​ប្រជាពលរដ្ឋ ដែល​បាន​ស្លាប់ ក្នុង​របប​ខ្មែរក្រហម។



ថ្ងៃ២០ឧសភា ត្រូវបាន​ចាត់ទុកជា​ថ្ងៃ​នៃ​ទិវា​ចងចាំ​ដែល​រំលឹក​ពី​អំពើ​ឃោ​ឃៅ​នៃ​របប ប៉ុល ពត និង​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​ប្រជាជន​កម្ពុជា​ចងចាំ មិនអាច​បំភ្លេចបាន នូវ​សោកនាដកម្ម​ខ្លោចផ្សា​ក្នុង​របប​អាវខ្មៅ។
 
របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត គឺ​បានធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ដោយ​ទុក្ខវេទនា​អស់​រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយ​របប​ខ្មែរក្រហម​មួយ​នេះ ក៍​បានសម្លាប់​ប្រជាជន​កម្ពុជា ជាង២លាន​នាក់។ កន្លងមក គេ​ហៅ​ថ្ងៃទី២០ ខែឧសភា ថា ជា «ទិវា​ចងកំហឹង» ៕


© រក្សាសិទ្ធិដោយ thmeythmey.com