ជាតិ
​​​ន​យោ​បាយ​ជាតិ​
​លោក ​ហ៊ុន សែន​ ទ​ទួល​បាន​​ព័ត៌​មាន​​ពី​កា​​របំ​ភ្លៃពន្ធ​​ដារ​ពី​ឪ​ពុកមា​រប​ស់លោ​ក​​​
22, May 2015 , 12:39 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ករណីក្លែងបន្លំបង្កាន់ដៃពន្ធ បានកើតឡើងគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានោះលោក ហ៊ុន សែន ក៏បានលើកបញ្ហាជាក់ស្ដែងដែលលោកជួបផ្ទាល់ ក្នុងករណីឪពុកមារបស់ខ្លួនទិញដីជិតមួយហិកតា តែត្រូវមន្រ្តីពន្ធដារក្លែងបង្កាន់ដៃពន្ធទិញដី តម្លៃ៤ម៉ឺនដុល្លារ ឬស្មើ១៦០លានរៀល ក្លែងមកត្រឹមតែ ៤៥លានរៀល ក្នុងបង្កាន់ទិញដី។


នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាលពីថ្ងៃទី២០ឧសភា ប្រមុខរដ្ឋាភិបាលកម្ពុជា បានបង្ហើបឲ្យដឹងដូច្នេះថា៖«គាត់បាននិយាយថា ដីដែលគាត់ទិញនេះវា៤ម៉ឺនដុល្លារ បើគិតជាប្រាក់រៀលវា១៦០លានរៀល។ ប៉ុន្ដែដល់អាបង្កាន់ដៃបងពន្ធ ដាក់តម្លៃទិញតែ៤៥លានរៀល។ ខ្ញុំសួរថាវាបែបនេះ ឪពុកមាខ្ញុំតែហ្មងហ្នឹង គាត់ប្រាប់ថា គេឲ្យធ្វើបែបនេះ ដើម្បីបង់ពន្ធតិច។ខ្ញុំថាពូឯងលួចពន្ធ ពូឯងអ្នកលួចពន្ធ រួមឃុបឃិតជាមួយនឹងមន្រ្តីពន្ធដារខេត្តព្រះសីហនុ លួចពន្ធ» ។

សូមស្ដាប់សំឡេង៖

 

ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័តដាក់យុទ្ធសាស្ត្រ «កៀងគរចំណូល» សម្រាប់រយៈពេលមធ្យម ឆ្នាំ២០១៤ ដល់ ឆ្នាំ ២០១៨ ដោយលោក ទាមទារឲ្យភាគីដៃគូរពាក់ព័ន្ធទាំងអស់ ចូលរួមសហការជាមួយរដ្ឋាភិបាលឲ្យបានត្រឹមត្រូវផងដែរ។ 

 ចំពោះយុទ្ធសាស្រ្ត«កៀងគរចំណូល»នេះ អ្នកវិភាគសង្គម ស្វាគមន៍ចំពោះយុទ្ធសាស្ត្រថ្មីនេះ។ តែយ៉ាងណាអ្នកវិភាគទាំងនោះ ក៏ជំរុញឲ្យរដ្ឋាភិបាលពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួនឲ្យបានត្រឹមត្រូវដែរ ចៀសវាងការបាត់បង់ចំណូលរដ្ឋ៕    

© រក្សាសិទ្ធិដោយ thmeythmey.com