ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ យាង​មក​កម្ពុជា​វិញ ទុក​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា បន្ដ​ព្យាបាល​នៅ​ថៃ
22, May 2015 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
 ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ហើយ កាលពី​ម៉ោងជាង១២ថ្ងៃត្រង់ ទី២២ ឧសភា​នេះ បន្ទាប់ពី​ទៅ​សម្រាក​ព្យាបាល​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ អស់​មួយ​រយៈពេល។ ប៉ុន្ដែ​ការវិលត្រឡប់​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាពេលនេះ គឺ​មិនមាន​វត្តមាន​របស់​អ្នក​ម្នាង អ៊ុក ផល្លា នោះទេ។



ថ្លែង​ចំពោះមុខ​អ្នកកាសែត​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា ពេល​មាន​សុខ​ភាពល្អ​ច្រើន​ឡើងវិញ​ហើយ។ តែ​យ៉ាងណា​អ្នក​ម្នាង​អ៊ុក ផល្លា ត្រូវការ​ពេលវេលា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​បន្តទៀត រហូតដល់​ជាសះស្បើយ។

កន្លងមក​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានបញ្ជាក់​ថា បើតាម​គ្រូពេទ្យ​ប្រទេស​ថៃ របួស​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវការ​រយៈពេល​យ៉ាងតិច​មួយឆ្នាំ ដើម្បី​សម្រាក​ព្យាបាល​បញ្ហា​ផ្នែក​របួស និង​បញ្ហា​ផ្លូវចិត្ត​ឲ្យ​បានជា​សះស្បើយ។

គួរ​បញ្ជាក់ថា អ្នក​ម្នាង អ៊ុក ផល្លា ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោយពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ២៥ មេសា​កន្លងទៅ៕



© រក្សាសិទ្ធិដោយ thmeythmey.com