អន្តរជាតិ
សំបុត្រ ប៊ី​ន​ឡា​ឌិន៖ ប្រពន្ធ​សំលាញ់! អូន​ធ្វើ​ឲ្យ​បេះដូង​បង​ពោរពេញ​ដោយ​សេចក្ដីស្នេហា!
22, May 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​សប្ដាហ៍​នេះ រដ្ឋាភិបាល​អាមេរិក​បានចេញ​ផ្សាយ​ឯកសារ​សម្ងាត់​របស់​អតីត​មេដឹកនាំ​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា អូ​សា​ម៉ា ប៊ី​ន​ឡា​ឌិន ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​សំបុត្រ​ផ្ទាល់ខ្លួន របស់គាត់​ផ្ញើ​ទៅកាន់​ក្រុមគ្រួសារ​របស់គាត់​ផងដែរ។


ក្នុងចំណោម​សំបុត្រ​ដែល លោក ប៊ី​ន​ឡា​ឌិន បាន​ផ្ញើ​ទៅកាន់​សមាជិក​ក្រុមគ្រួសារ​របស់គាត់ គឺ​មានតែ​សំបុត្រ​ដែល​គាត់​ផ្ញើ​ទៅកាន់​ប្រពន្ធ​របស់គាត់​ទេ ដែល​ពោរពេញ​ទៅដោយ​មនោសញ្ចេតនា បង្ហាញ​ពី​សេចក្ដីស្រលាញ់​របស់លោក ចំពោះ​ប្រពន្ធ​របស់គាត់។

ខាងក្រោយ​ម​នេះ គឺជា​អត្ថន័យខ្លះៗ ដែល​បាន​ដកស្រង់​ចេញពី​សំបុត្រ​ទាំងស្រុង ដែល​គាត់​ផ្ញើ​ទៅ​ឲ្យ​ប្រពន្ធ​របស់គាត់៖
«[...]មកដល់​ប្រពន្ធ​ជាទី​ស្រលាញ់ ! បង​ដឹងថា​អូន​ជាម​នុស្ស​ដែល​ធ្វើ​ឲ្យ​បេះដូងរ​បស់បង ពោរពេញ​ដោយ​សេចក្ដីស្រលាញ់ អនុស្សាវរីយ៍​ដ៏​ផ្អែមល្ហែម ហើយ​ការអត់ធ្មត់​គ្រប់​កាលៈទេសៈ​របស់​អូន​គឺ​ក្នុង​គោលបំណង​ដើម្បី​បំពេញចិត្ត​បង ហើយ​រាល់​ពេលដែល​បង​បាន​គិតពី​អូន ទឹក​ន​ភ្នែករ​បស់បង តែងតែ​ស្រក់​ចុះ ដោយសារតែ​បង​នៅ​ឆ្ងាយ​ពី​អូន...

[...]បង​ចង់ឱ្យ​អូន​ដឹងថា​បង​នឹង​មិនអាច​រៀបការ​ជាមួយ​អ្នកណា​ផ្សេង​នោះទេ ប្រសិនបើ​បង​មិនអាច​រកឃើញ​ស្ត្រី​ម្នាក់​ដែល​ល្អ​ដូច​អូន[...]សម្រាប់​បង អូន​គឺជា​ផ្លែ​ប៉ោម​ក្នុង​កែវភ្នែក​បង និង​ជាវ​ត្ថុ​ដ៏​មានតម្លៃ​បំផុត​ដែល​បង​មាន​ក្នុង​មួយ​ជាតិ​នេះ។ប្រសិនបើ​អូន​ចង់​រៀបការ​ជាមួយ​អ្នកផ្សេង​បន្ទាប់ពី​បង គឺ​បង​មិន​ជំទាស់​នោះទេ។ប៉ុន្តែ​បង​ពិតជា​ចង់​ឲ្យ​អូន ក្លាយជា​ភរិយារ​បស់បង​នៅ​ឋានសួគ៌... »

សូមបញ្ជាក់ថា ឯកសារ«Bin Laden’s Bookshelf» ដែល​ចេញផ្សាយ​ដោយ ការិយាល័យ​នាយក​ចារកម្ម​ជាតិ​អាមេរិក គឺ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​អំឡុងពេល​ការ​វាយឆ្មក់​មួយ​ទៅលើ​តំបន់ Abbottabadដែលជា​ទីតាំង​បង្ក្រាប និង​សម្លាប់​មេដឹកនាំ​ភេរ​វករ កាលពី​ឆ្នាំ ២០១១ ។

ឯកសារ​ទាំងនោះ​ក៏​រួមមាន ក៏បាន​ឯកសារ​សម្ងាត់​នៃ​ការចរចា​ជាច្រើនលើក​រវាង​ប៊ី​ន​ឡា​ឌិន ជាមួយ​ពួក​Jihadផែនការ​វាយប្រហារ​ស​ហ​រដ្ឋ​អាមេរិក​និង​ឯកសារ​នៃ​ការចរចា រវាង​ក្រុម​អាល់​កៃ​ដា​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដូចជា​ក្រុម​តា​លី​បង់​នៅក្នុង​ប៉ា​គី​ស្ថាន​និង​តំណាង​ភ្នាក់ងារ​ស៊ើបការណ៍​ប៉ា​គី​ស្ថាន​ផងដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com