ជាតិ
គជប នឹង​បញ្ជូន​សេចក្ដីព្រាង​បទបញ្ជា និង​និតិ​វិធី​បោះឆ្នោត​ទៅកាន់​ដៃគូ​របរ​ទេសនា​ខែក្រោយ
23, May 2015 , 7:00 pm        
រូបភាព
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប នឹង​ផ្ដល់​សេចក្ដីព្រាង​បទបញ្ជា និង​និតិ​វិធី​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​បោះឆ្នោត​ទៅកាន់​ភាគី​ជប៉ុន និង​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី២មិថុនា​ខាងមុខនេះ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គជប ចុះ​ថ្ងៃទី២២ ឧសភា។



ក្រោយពី​ជំនួប​រវាង​លោក គួ​យ ប៊ុន​រឿន អនុប្រធាន​គ.ជ.ប និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ជាមួយ​ប្រតិភូ​បច្ចេកទេស​មកពី​ជប៉ុន អំពី​ដំណើការ​រៀបចំ គ.ជ.ប កាលពី​ថ្ងៃទី២២ ឧសភា នៅ​ទីស្ដីការ គ.ជ.ប​រួចមក ភាគ​គី​គ.ជ.ប កម្ពុជា​បានកំណត់​យក​ថ្ងៃទី២មិថុនា ដើម្បី​បញ្ជូន​និតិ​វិធី​របស់ខ្លួន​ទៅកាន់​ភាគី​ជប៉ុន និង​សហភាព​អឺរ៉ុប។ ហើយ​ក្រោយ​រយៈពេល​បី​សប្តាហ៍ ដៃគូ​បរទេស​នេះ​ត្រូវ​ផ្តល់​អនុសាសន៍​លើ​សេចក្ដីព្រាងច្បាប់​នោះមក​ឲ្យ គ.ជ.ប វិញ ។

ជាមួយគ្នានេះ គ.ជ.ប ក៏​នឹង​បញ្ជូន​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការចុះឈ្មោះ​ឆ្នោត​នេះ គជប ក៏​ផ្ញើ​ទៅ​ភាគី គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្តល់​អនុសាសន៍​បន្ថែម​ដែរ ។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា អ្នកបច្ចេកទេស​ព័ត៌មានវិទ្យា​ជប៉ុន នឹង​មកដល់​កម្ពុជា​ក្នុងពេលឆាប់ៗនេះ ដើម្បី​សិក្សា​បន្ថែម​ពី​លក្ខណៈ​បច្ចេកទេស​សម្រាប់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ពិសេស​ប្រព័ន្ធ​កុ​ព្យូ​ទ័​រ ។ ដោយ​អ្នកបច្ចេកទេស​ព័ត៌មានវិទ្យា​ជប៉ុន នឹង​បង្កើត​កម្មវិធី​សុវត្ថិភាព​ការពារ​ពី​ជន​លួច​ចូល​បំផ្លាញ ឬ​កែ​ទិ​ន្និ​ន័យ​អ្នកបោះឆ្នោត​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ ការទប់ស្កាត់​ការចុះឈ្មោះ​បោះឆ្នោត​លើសពី​ម្តង។ កម្មវិធី​ត្រួតពិនិត្យ​ឈ្មោះ​អ្នក​ឆ្លងខេត្ត នៅ​ទូទាំងប្រទេស និង​កត្តា​អសកម្ម​នៃ​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត ដែល​រំខាន​ដល់​កិច្ចប្រតិបត្តិការ​ចុះឈ្មោះ​បោះឆ្នោត។

កាលពី​ថ្ងៃទី២២ ឧសភា សហភាព​អឺរ៉ុប ក៏​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប ព​ន្លឿ​ន​រៀបចំ​និតិ​វិធី និង​បទបញ្ជារ​ផ្ទៃក្នុង​របស់ខ្លួន​ឲ្យ​បាន​រួចរាល់ ដែលជា​ការងាយស្រួល​ស​ម្រា​ប់​សហភាព​អឺរ៉ុប​ក្នុង​ការជួយ​រៀបចំ គ.ជ.ប​នេះ ឲ្យ​បានល្អ​ទាន់ពេលវេលា​កំណត់។

ប្រធាន​ក្រុមការងារ​បេសកកម្មរ​បស់​សហភាព​អឺរ៉ុប លោក Silvio Gonsatoបាន​បញ្ជាក់ថា ក្រុមការងារ​សហភាព​អឺរ៉ុប​របស់លោក បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ ក្នុង​ការជួយ​រៀបចំ​ដំណើរការ គ.ជ.ប​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទាន់ពេលវេលា។ តែ​លោក​ក៏បាន​បញ្ជាក់ដែរថា ការផ្ដល់​ជំនួយ​ក្នុងការ​រៀបចំ គ.ជ.ប​នេះ ខាង​ក្រុមការងារ​របស់លោក​មិនទាន់​អាច​កំណត់​បានទេ ដោយ​តម្រូវ​ឲ្យ​ខាង គ.ជ.ប​រៀបចំ​និតិ​វិធី​របស់ខ្លួន ឲ្យ​បាន​រួចរាល់ ទើប​វាយតម្លៃ​តាម​ក្រោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com