ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​អនុម័ត​សេចក្ដីព្រាង​លក្ខខណ្ឌ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អា​ជី​កម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ
23, May 2015 , 6:30 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការថែទាំ​ផ្លូវថ្នល់ និង​ការបើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់។ ការអនុម័ត​នេះ​ធ្វើឡើង​នៅ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា។



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់​អនុសាសន៍​ចំនួន២គឺ ទី១ អង្គភាព​រដ្ឋ​ឬ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​សកម្មភាព ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ តម្រូវ​ឲ្យ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​មុននឹង ប្រកប​អាជីវកម្ម និង​ទី២ សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក្នុង​ការចេញ​អាជ្ញាប័ណ្ណ គឺ​មានតែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តែប៉ុណ្ណោះ។

សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការថែទាំ​ផ្លូវថ្នល់ និង​ការបើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​គោលបំណង និង​គោលដៅ

១-លើកកម្ពស់​គុណភាព​ការសាងសង់ ការជួសជុល ការថែទាំ និង​ការ​អភិ វ​ឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ឱ្យមាន​ចីរភាព និង​ធានាបាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការធ្វើឱ្យមាន​តម្លាភាព សុចរិត​ភាព គណ នេ​យ្យ​ភាព និង​សមភាព​ក្នុងការ​ចូលរួម​ដេញថ្លៃ​ការសាងសង់ ការជួសជុល​ថែទាំ និង​ការផ្តល់សេវា​ទីប្រឹក្សាបច្ចេកទេស​សំណង់​ផ្លូវថ្នល់ ឱ្យ​សមស្រប​ច្បាប់​ស្តីពី​ផ្លូវថ្នល់។

២-ដាក់ចេញ​នូវ​គោលការណ៍​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការស្នើសុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការថែទាំ​ផ្លូវថ្នល់ និង​ការបើក​មន្ទីរពិសោធន៍​វិស័យ​ផ្លូវថ្នល់ សំដៅ​ពង្រឹង​ឧត្តមភាព​ជំនាញ​វិស្វកម្ម​កម្ពុជា ឱ្យ​ឆ្លើយតប​នឹង​ការធ្វើសមាហរណកម្ម​អាស៊ាន​ឆ្នាំ២០១៥ និង​សកលភាវូបនីយកម្ម៕



© រក្សាសិទ្ធិដោយ thmeythmey.com