សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រទេស១០ដែលមាន​ប្រជាជន​វះកាត់​កែ​សម្ផស្ស ច្រើនជាងគេ​បំផុត​លើ​លោក
23, May 2015 , 7:30 pm        
រូបភាព
ដោយ:
ក្នុងពេល​បច្ចុប្បន្ននេះ មនុស្ស​កាន់តែច្រើន​នៅលើ​ពិភពលោក ទាំង​ស្ត្រី និង​បុរស កំពុង​តែមាន​និន្នាការ​ឆ្លងកាត់​មុខកាំបិត ឬ​គេ​ស្គាល់​ថា​ជាការ​វះកាត់​កែ​សម្ផស្ស ដើម្បី​កែលម្អ​មុខមាត់ ឬ ទំហំ​សរីរាង្គ​ផ្សេង​របស់​ពួកគេ ក្នុងការ​ទាក់ទាញ​ចំណាប់អារម្មណ៍។



យោងតាម​ស្ថិតិ​ដែល​ទទួលបាន ពី​សមាគម​វះកាត់​ប្លា​ស្ទិ​ច​អន្តរជាតិ International Society of Aesthetic Plastic Surgery បាន​បង្ហាញថា មាន​ពលរដ្ឋ​អាមេរិក​ប្រមាណ​ជា ៣,១ លាន​នាក់​បានធ្វើ​ការវះកាត់​កែ​សម្ផស្ស ពោល​គឺមាន​ចំនួន​ច្រើនជាងគេ​នៅក្នុង​ពិភពលោក។ ខណៈពេលដែល​ប្រទេស​ចិន បាន​ចំណាត់ថ្នាក់​ទី​បី ដែលមាន​ជនជាតិ​ចិន​តែ​ជាង​មួយ​លាន​នាក់​ប៉ុណ្ណោះ ដែល​បាន​ឆ្លងកាត់​មុខកាំបិត។

ខាងក្រោម​នេះ គឺជា​ប្រទេស​ទាំង ១០ ដែលមាន​ប្រជាជន​វះកាត់​កែ​សម្ផស្ស ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក៖
ទី១៖ សហរដ្ឋអាមេរិក
ទី២៖ ប្រទេស​ប្រេ​ស៊ី​ល
ទី៣៖ ប្រទេស​ចិន
ទី៤៖ ប្រទេស​ជប៉ុន
ទី៥៖ ប្រទេស​ម៉ិ​ក​ស៊ិ​ក
ទី៦៖ ប្រទេស​អ៊ីតាលី
ទី៧៖ ប្រទេស​កូរ៉េខាងត្បូង
ទី៨៖ ប្រទេស​ឥណ្ឌា
ទី៩៖ ប្រទេស​បារាំង
ទី១០៖ ប្រទេស​កូ​ឡុំ​ប៊ី ៕



© រក្សាសិទ្ធិដោយ thmeythmey.com