អន្តរជាតិ
គ្រូបង្រៀនម្នាក់នៅអាត្លង់តាត្រូវចាប់ខ្លួនព្រោះអនុញ្ញាតឲ្យសិស្សរួមភេទក្នុងថ្នាក់រៀន
× គ្រូបង្រៀនម្នាក់នៅតំបន់អាត្លង់តា ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីឪពុកម្តាយរបស់សិស្សម្នាក់ បានប្ដឹងគាត់ថាបានអនុញ្ញាតឱ្យសិស្សសាលា រួមភេទនៅក្នុងថ្នាក់រៀនរបស់គាត់។ នេះបើយោងតាមកាសែត New York Post ។
កាសែតនេះក៏បានរាយការណ៍ថា លោក Quentin Wright អាយុ ២៥ឆ្នាំ ជាគ្រូគណិតវិទ្យានៅសាលារៀន The Champion School ក្នុងទីក្រុង Stone Mountain ត្រូវបានប៉ូលីសចាប់ខ្លួនយកទៅឃុំឃាំង ដោយសារតែរូបគាត់ត្រូវជាប់ចោទពីបទល្មើសចំនួនបួន ពាក់ព័ន្ធនឹងការរួមចំណែកក្នុងបទល្មើសចំពោះអនីតិជន។
បើយោងតាមដីកាចាប់ខ្លួនរបស់តុលាការ បានឱ្យដឹងថា លោក Wright តែងតែរៀបចំពេលវេលាដើម្បីឲ្យសិស្សអាចរួមភេទនៅក្នុងថ្នាក់រៀន នៅពេលដែលគ្មានសិស្សរៀននៅក្នុងថ្នាក់ ហើយគាត់ក៏បានឲ្យស្រោមអនាម័យពួកគេផងដែរ។ ការស៊ើបអង្កេតបានចាប់ផ្តើមឡើង បន្ទាប់ពីម្តាយរបស់សិស្សម្នាក់ បានរកឃើញសារឆ្លើយឆ្លងរវាង លោកគ្រូម្នាក់នេះ ជាមួយកូនរបស់គាត់។
អ្នកនាំពាក្យសាលារៀនម្នាក់បាននិយាយថា ពួកគេកំពុងសហការជាមួយការិយាល័យមេធាវីនៅក្នុងតំបន់ ចំណែកឯលោកគ្រូម្នាក់នោះ ត្រូវបានគេបណ្ដេញចេញពីថ្នាក់រៀនហើយ។ គេនៅមិនទាន់អាចដឹងថា តើលោកគ្រូម្នាក់នេះនឹងត្រូវមានទោសដែរឬទេ ប្រសិនបើគាត់មានមេធាវីការពារគាត់ដ៏ល្អម្នាក់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com