ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​ឥណ្ឌា មាន​សេវាកម្ម​សណ្ឋាគា និង​ភោជនីយដ្ឋាន ល្អ​ជាងគេ​នៅ​ទ្វីបអាស៊ី
24, May 2015 , 8:30 pm        
រូបភាព
ដោយ: រួបរួម
សេវាកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​កម្ពុជា និង​ឥណ្ឌា ទទួលបាន​បណ្ណ​សរសើ​រ​កម្រិត​ខ្ពស់​ជាងគេ​នៅ​អាស៊ី។ នេះ​បើ​យោង​របាយការណ៍​ប្រចាំឆ្នាំ​ទី៥របស់ TripAdvisor ដែលជា​គេហទំព័រ​ទេសចរណ៍​ឈានមុខ​គេ​លើ​ពិភពលោក ដែល​បានផ្តល់​លិខិត «Certificate of Excellence» ដល់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ចំនួន២៦ ៧០០ក្នុង​ឆ្នាំ២០១៥ ។



បើ​យោងតាម​ចំនួន​លិខិត​សរសើរ​ស្តីពី​សេវាកម្ម​សណ្ឋាគារ និង​ភោជនីយដ្ឋាន TripAdvisor បានប្រគល់ «Certificate of Excellence» ចំនួន៥៧៨២ ដល់​ឥណ្ឌា ៤១១៥ដល់​ថៃ ៣៨៤៥ដល់​ជប៉ុន ២៥៤៨ដល់​ឥណ្ឌូនេស៊ី ២១៤០ដល់​ចិន ១៦០៤ដល់​វៀតណាម ៩៥៦ដល់​ហ្វីលីពីន ៨៨៨ដល់​ម៉ាឡេស៊ី ៨៧៩ដល់​ស្រីលង្កា និង៨៥០ដល់​កម្ពុជា។

ប៉ុន្តែ​បើ​គិត​លើ​អត្រា​ភាគរយ​វិញ កម្ពុជា​ស្ថិតនៅ​ជួរមុខ​គេ​ក្នុងការ​ទទួលបាន​បណ្ណ​សរសើរ​ពី TriAdvisor ដោយមាន៤៣ភាគរយ ម៉ា​ល់​ឌី​វ​ស្ថិតនៅ​លំដាប់​លេខ២មាន២៣ភាគរយ ខណៈ​ប្រទេស៨ផ្សេងទៀត​រួមមាន ស្រីលង្កា (១៧ភាគរយ) នេ​ប៉ាល់ (១៦ភាគរយ) ប៊ូ​តង់ (១៥ភាគរយ) វៀតណាម (១២ភាគរយ) ឡាវ (១២ភាគរយ) មី​យ៉ាន់​ម៉ារ (១២ភាគរយ) ថៃ (១១ភាគរយ) និង​ឥណ្ឌូនេស៊ី (៩ភាគរយ)៕



© រក្សាសិទ្ធិដោយ thmeythmey.com