អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ី​ក្តៅចិត្ត​ខ្លាំង​ពេល​ហ្វីលីពីន​ហ៊ាន​បន្ត​ទាមទារ​កោះ​“Sabah”របស់ខ្លួន
26, May 2015 , 8:39 am        
រូបភាព
ដោយ:
 ការទាមទារ​កោះ​ជម្លោះ​រវាង​ម៉ាឡេស៊ី​និង​ហ្វីលីពីន​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេរ​ភាគី​ប្រទេស​ទាំងពីរ​ធ្លាក់ចុះ​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះថ្មីៗនេះ រដ្ឋាភិបាល​ហ្វីលីពីន​នៅតែ​បន្ត​អះអាងថា​កោះ​Sabahជា​កោះ​របស់ខ្លួន​ទោះបីជា​កោះ​នោះ​ត្រូវ​បានទទួល​ដោយ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​ថា​ជា​កោះ​របស់​ម៉ាឡេស៊ី​តាំងពី​ឆ្នាំ១៩៦៣មកម្ល៉េះ។ ម៉ាឡេស៊ី​បាន​កោះ​មន្ត្រី​ទូត​ហ្វីលីពីន​មក​សាកសួរ​ផងដែរ ជុំវិញ​ការលើកឡើង​ពី​ការទាមទារ​កោះ​នេះ។


កាលពីពេល​ថ្មី​នេះ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ប៊ែ​រ​នី​ណូ​អា​ហ្គី​ណូ​បាន​បញ្ជាក់ថា​លោក មិនដែល​បោះបង់ចោល​គំនិត​ទាមទារ​យក​កោះ​Sabah ដែល​នៅក្នុង​អធិបតេយ្យ​របស់​ម៉ាឡេស៊ី​នោះទេ។ការអះអាង​នេះ​ត្រូវបាន​ដកស្រង់​ចេញពី​កិច្ចសម្ភាសន៍​របស់លោក​ជាមួយ​សារព័ត៌មាន South China Morning Post។នៅ​កិច្ចសម្ភាសន៍​ទាក់ទង​ជាមួយ​បញ្ហា​ចុងក្រោយ​ពាក់ព័ន្ធ​សមុទ្រ​ចិន​ខាងត្បូង​លោក​ប្រ​ធា​ធិបតី​ហ្វីលីពីន​ក៏បាន​ឆ្លៀតឱកាស​បង្ហើប​ពី​បញ្ហា​អធិបតេយ្យ​របស់ខ្លួន​ជាមួយនឹង​ម៉ាឡេស៊ី​ផងដែរ។

ក្នុងនោះ​លោក​ប្រធានាធិបតី​បាន​សង្កត់ធ្ងន់ថា​លោក​នឹងមិន​បោះបង់ចោល​នៃ​ការទាមទារ​កោះ​Sabahពី​ម៉ាឡេស៊ី​នោះទេ។យ៉ាងណាក៏ដោយ​ជុំវិញ​បញ្ហា​នេះ​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បានចេញ​សេចក្តី​ព្រមាន​តប​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​ដោយបាន​បញ្ជាក់ថា ម៉ាឡេស៊ី​នឹងមិន​ទទួលស្គាល់​ហើយក៏​មិន​ចាប់អារម្មណ៍​ទៅនឹង​ការទាមទារ​របស់​រដ្ឋ​ណាមួយ​នោះទេ«។ក្រសួងការបរទេស​ម៉ាឡេស៊ី ក៏បាន​កោះហៅ​ភារៈធារី​ហ្វី​លី​ពី​មក​សាកសួរ រឿង​ទាមទារ​កោះ​នេះ​ផងដែរ។ ម៉ាឡេស៊ី​ទំនងជា​ខឹងសម្បារ​យ៉ាងខ្លាំង ដោយសារ​ពាក្យសម្តី​ប្រមុខរដ្ឋ​ហ្វីលីពីន ដែល​មិន​ព្រម​បោះបង់​បំណង​ទាមទារ​យក​កោះ​របស់ខ្លួន។

ក្នុង​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ជាក់​យ៉ាងច្បាស់​ថា​កោះ Sabah គឺ​ត្រូវបានគេទទួលស្គាល់​ជា​កោះ​របស់​ម៉ាឡេស៊ី​ដោយ​អង្គការសហប្រជាជាតិ​និង​សហគមន៍​អន្តរជាតិ​តាំងពី​ឆ្នាំ១៩៦៣មកម្ល៉េះ៕



© រក្សាសិទ្ធិដោយ thmeythmey.com