ពីនេះ ពីនោះ
គន្លឹះ​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ជោគជ័យ​នៅក្នុង​ជីវិត
26, May 2015 , 7:52 am        
រូបភាព
ដោយ: ថ្មីៗ

មាន​គន្លឹះ​ជាច្រើន​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​រឹងមាំ មនុស្ស​ពូកែ មនុស្ស​ក្លាហាន...។ ប៉ុន្តែ មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ពី​គន្លឹះ​ទាំងនោះ។ ប្រសិនជា​ដឹង​ក៏​មិន​ប្រាកដថា ពួកគេ​អាចធ្វើ​វា​បានល្អ​នោះដែរ។ តើ​គន្លឹះ​ទាំងនោះ​មាន​អ្វីខ្លះ? តើ​គួរ​អនុវត្តន៍​ដោយ​របៀប​ណា ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់?



ទី១) ស្គា​ស់​ខ្លួនឯង​ច្បាស់ គឺ​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់ខ្លួន។

ទី២) មាន​គោ​ដៅ​ជីវិត​ច្បាស់
គឺ​ទី១ ដឹងថា​អ្វីខ្លះ​ដែល​ខ្លួន​ចង់បាន​និង​ចង់​ធ្វើ។ ទី២ ចង់បាន​និង​ចង់​ធ្វើ​វា​ដើម្បី​អ្វី។ និង​ទី៣ ត្រូវធ្វើ​ដោយ​របៀប​ណា ទើប​អ្នក​អាច​សម្រេច​គោលដៅ។

ទី៣) ចេះ​លើកទឹកចិត្ត​ខ្លួនឯង គឺ​ព្យាយាម​តាំងចិត្ត​ធ្វើ​កិច្ច​ការដែល​ខ្លួន​បានកំណត់​ឲ្យ​បានសម្រេច ដោយ​ត្រូវ​គិត​បែប​វិជ្ជមាន និង​មាន​ជំនឿ​លើ​ខ្លួនឯង ថា គេ​អាច​ធ្វើបាន ខ្ញុំ​ក៏បាន​ធ្វើ​បានដែរ។ 

ទី៤) មាន​ភាពជា​អ្នកដឹកនាំ​ក្នុង​ខ្លួន
គឺ​ត្រូវមាន​ការទទួលខុសត្រូវ ពូកែ​ទំនាក់ទំនង មាន​ជំនឿ​លើ​ខ្លួនឯង ចេះ​បើ​ចិត្ត​ទូលាយ ចូលចិត្ត​ជួយ​អ្នកដទៃ និង​ចែករំលែក​ចំណេះដឹង​ដល់​អ្នកដទៃ...។

ទី៥)  គ្រប់គ្រង​អារម្មណ៍ និង​ពេលវេលា​ឲ្យ​បានល្អ គឺ​ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុននឹង​ឆ្លើយ​ប​តទៅ គេ​វិញ ហើយ​មិនត្រូវ​ខឹងច្រឡោត ឬ​ប្រកាន់​នឹង​ពាក្យសំដី​របស់គេ​ឡើយ។ រីឯ ការគ្រប់គ្រង​ពេលវេលា​វិញ អ្នក​ត្រូវ​ដឹងថា​ការងារ​ណា​ចាំបាច់​ជាង គឺត្រូវធ្វើ​មុន រួច​សឹម​ធ្វើ​ការងារ​ផ្សេងទៀត​ជា​បន្តបន្ទាប់។ ហើយ​ត្រូវរ​ម្លឹ​ង​ខ្លួនឯង​ថា៖ «ពេលវេលា​ដែលមាន​តម្លៃ​បំផុត គឺ​ពេល​ឥឡូវនេះ» ដូច្នេះ អ្នក​ត្រូវធ្វើ​កិច្ចការ​ណា​ដែលមាន​ប្រយោជន៍​បំផុត។

ទី៦) កំណត់​គុណ​តម្លៃ​ក្នុង​ជីវិត​ឲ្យ​បាន​ច្បាស់ គឺ​ត្រូវមាន​គោលការណ៍​របស់ខ្លួន​ច្បាស់លាស់ ហើយ​គុណ​តម្លៃ​ទាំងនោះ មិនត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​អ្នកដទៃ​ឡើយ។ ឧទាហរណ៍​ថា អ្នកជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ អ្នកជា​មនុស្ស​គោរព​ពេលវេលា​បានល្អ...។

ទី៧) ថៃ​ទាំ​សុខភាព​ឲ្យ​បានល្អ គឺ​ត្រូវ​បរិភោគ​អាហារ​ឲ្យ​ទៀងពេល ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ថ្ងៃ និង​ដើរ​កម្សាន្ត​នៅ​កន្លែង​ដែលមាន​ខ្យល់​និង​បរិយាកាស​ល្អ។ ការធ្វើ​របៀបនេះ អាចជួយ​អ្នក​ឲ្យ​មាន​កម្លាំង​មាំមួន មាន​ប្រាជ្ញា​ឈ្លាសវៃ និង​សុខ​ភាពល្អ៕



© រក្សាសិទ្ធិដោយ thmeythmey.com