ពិភពតារា៖ ហេង​ ម៉ា​រ៉ា​ឌី ​រវល់​ប្រមូលប្រាក់​ទុក​សិល្បៈ​មួយអន្លើ
26, May 2015 , 9:56 am        
រូបភាព
ដោយ:

ភ្នំពេញ៖តារា​សម្តែង​និង​ជា​ពិធី​ការិនី​កញ្ញា​ហេង​ម៉ា​រ៉ា​ឌី​មួយរយៈ​ចុងក្រោយ​នេះ​គេ​មិនសូវ​ឃើញ​វត្តមាន​នាង​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍​ឬ​ភាពយន្ត​ណាមួយ​ឡើយ​ខណៈដែល​ប្រភព​ទម្លាយ​ឲ្យ​ដឹងថា​នាង​ជាប់ដៃ​រវល់​ការងារ​នៅ​ហាង​សាឡ​ន​ដែល​នាង​បាន​បើក​ដំណើរការ​ជាង៣ឆ្នាំ​មកនេះ។



ក្រៅពី​មាន​អាជីព​ជា​អ្នកសិល្បៈ​កញ្ញា​ហេង​ម៉ា​រ៉ា​ឌី​ក៏​ជា​ថៅកែ​ហាង​កែ​សម្ផស្ស​និង​អ៊ុតសក់​មួយកន្លែង​ផងដែរ​ដែលមាន​ឈ្មោះថា“ម៉ា​រ៉ា​ឌី​សាឡ​ន។មួយរយៈ​កន្លងមកនេះ​គេ​មិនសូវ​ឃើញ​នាង​បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​អ្នកសិល្បៈ​ឬ​ថត​ខ្សែភាពយន្ត​នោះទេ។ទោះជា​យ៉ាងណា​ការ​ស្ងាត់​មិនសូវ​ឃើញ​មុខ​បង្ហាញ​នៅក្នុង​អាជីព​សិល្បៈ​ត្រូវបាន​ប្រភព​មួយ​ទម្លាយ​ឲ្យ​ដឹងថា​តារា​ស្រី​រូប​ស្រស់​នេះ​ជាប់រវល់​ប្រមូលប្រាក់​នៅក្នុង​ហាង​សាឡ​ន​របស់​នាង។ប៉ុន្តែ​ចំណុច​នេះ​ហេង​ម៉ា​រ៉ា​ឌី​ទទួលស្គាល់​ទាំង​ស្ទាក់ស្ទើរ​ថា​ការ​មិនសូវ​បាន​ឡើង​នៅតាម​បណ្តា​ប៉ុស្តិ៍​ទូរទស្សន៍​ឬ​សម្តែង​ភាពយន្ត​នោះ​ដោយសារតែ​នាង​ជាប់រវល់​ការងារ​នៅ​ហាង​សាឡ​ន។

តារា​សម្តែង​និង​ជា​អតីត​ពិធី​ការិនី​ក្នុង​កម្មវិធី​Revlon រូបនេះ​បើទោះបីជា​បាន​ធីប​ការងារ​សិល្បៈ​ទៅមួយ​ឡែក​និង​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​លើ​មុខ​ជំនួញ​ក្នុង​ការងារ​បើកហាង​សាឡ​ន​នោះ​យ៉ាងណាក៏ដោយ​ប៉ុន្តែ​ជីវិត​ហឺ​ហា​របស់​នាង​ដែល​កំពុង​ក្តោប​ក្តាប់​លុយរាប់​ម៉ឺន​ដុល្លារ​នោះ​នៅតែ​ត្រូវគេ​សង្ស័យថា​នាង​ប្រាកដជា​មានការ​ជ្រោមជ្រែង​ពី​នរណាម្នាក់​ឬ​បុរស​ជា​គូស្នេហ៍​មិន​ខាន។

ទោះបីជា​មានការ​លើកឡើង​យ៉ាងណាក៏ដោយ​នៅពេលដែល​សួរថា​ក្នុង​ជីវិត​ហឺ​ហា​សព្វថ្ងៃ​ដែល​មនុស្ស​មួយចំនួន​មើលឃើញថា​ម៉ា​រ៉ា​ឌី​កំពុង​ក្តោប​ក្តាប់​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ដៃ​ត្រូវគេ​សង្ស័យថា​មាន​គេ​ឧបត្ថម្ភ​នោះ​នាង​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា​វា​ជា​រឿង​មិន​ពិត​ទាល់តែសោះ​ខណៈដែល​រហូតមកដល់​សព្វថ្ងៃនេះ​ខ្ញុំ​ខិតខំ​រកប្រាក់​ស្ទើរតែ​មិន​ហ៊ាន​ឈប់សម្រាក​ទម្រាំ​បាន​ប៉ុណ្ណេះ​ប៉ុន្តែ​បែរ​ជាមាន​ពាក្យ​ចចាមអារ៉ាម​ថា​ខ្ញុំ​ត្រូវបាន​គេ​ឧបត្ថម្ភ​ទៅវិញ។

ទោះជា​មានការ​អះអាង​យ៉ាង​នេះ​ក្តី​ប៉ុន្តែ​មហាជន​មួយចំនួន​នៅតែ​ដាក់​ការសង្ស័យថា​តារា​សម្តែង​ដែលជា​ម្ចាស់​ហាង​សាឡ​ន​រូបនេះ​នៅតែ​ស្ថិតក្នុង​ការជួយជ្រោមជ្រែង​ពី​នរណាម្នាក់​មិន​ខាន​ខណៈដែល​ការងារ​សិល្បៈ​របស់​នាង​សព្វថ្ងៃ​បូករួម​ទាំង​អាជីព​សាឡ​ន​នោះ​ទៀត​ក៏​មិនអាច​បង្ហាញ​នូវ​ភាព​ឡូយឆាយ​ហឺ​ហា​ដុល្លារ​កាន់​ក្នុង​ដៃ​ក្រាស់ក្រែល​យ៉ាងនេះ​ទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com