ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នី បឺ​នៀ កំពុង​ល្បី​ខ្លាំង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដោយសារ​និពន្ធ​ចម្រៀង​ស្នាដៃ​ខ្លួនឯង
27, May 2015 , 11:13 am        
រូបភាព
យុវជន នី បឺ​នៀ មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង។គ្រួសារ​មិនមាន​សាច់ឈាម​ជា​អ្នកសិល្បៈ តែ​បឺ​នៀ បានដឹង​ខ្លួនឯង​ថា​ស្រលាញ់​សិល្បៈ កាលពី​នៅ​រៀន​វិទ្យាល័យ​មក​ម្លេះ។ នៅ​ថ្នាក់​វិទ្យាល័យ បឺ​នៀ តែង​បង្ហាញ​ឲ្យ​មិត្ត​រួម​ថ្នាក់​ដឹងថា ខ្លួន​ចូលចិត្ត​ច្រៀង និង​ចេះ​លេង​ហ្គី​តា​ជាដើម។ មកដល់​ថ្នាក់​មហាវិទ្យាល័យ បឺ​នៀ មិនបាន​រៀន​ផ្នែក​សិល្បៈ​តាម​ចំណង់​ចំណូលចិត្ត​ខ្លួន​ទេ គឺ​សិក្សា​ជំនាញ​គ្រប់គ្រង​ទេសចរណ៍។ យ៉ាងណា អំឡុងពេល​សិក្សា​នៅ​ភ្នំពេញ បឺ​នៀ មាន​ពេល​ច្រើន​រៀន​ពី​ចម្រៀង និង​ការ​តែង​និពន្ធ​ដោយ​ខ្លួនឯង រហូតមកដល់​ឆ្នាំ២០១៤ គេ​ក៏​ចាប់ផ្តើម​ល្បី ដោយសារ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «ខ្ញុំ​ជា​អ្នក​ខេត្តបាត់ដំបង» ដែល​គេ​បាន​និពន្ធ និង​ច្រៀង​ដោយ​ខ្លួនឯង និង​មាន​អ្នកគាំទ្រ​ច្រើន ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គេ។



ចង់ដឹង​ពី​ផ្នត់គំនិត និង​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​របស់ នី បឺ​នៀ យ៉ាងណា សូម​ស្តាប់​បទសម្ភាសន៍​រវាង​អ្នកសារព័ត៌មានថ្មីៗ គឺ​អ្នកនាង អ៊ី​សា រ៉​ហា​នី និង​លោក នី បឺ​នៀ ម្ចាស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក Neebernea Entertainment ដូចតទៅ។

សូម​អញ្ជើញ​ស្តាប់













© រក្សាសិទ្ធិដោយ thmeythmey.com