ជាតិ
ប្រជាជន​ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​ទទួល​អំណោយ​បបរគ្រឿង​ពីមូលនិធិ ម៉េង​លី ជេ. គួច
27, May 2015 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ


ប្រជាជន​ខ្វះខាត​និង​កម្មករសំណង់​ប្រមាណ400នាក់ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម​រាជធានី​ភ្នំពេញ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​បានមក​ទទួល​បបរគ្រឿង​ដែល​រៀបចំ​ដោយ​មូលនិធិ ម៉េង​លី ជេ. គួច តាមរយៈ​វិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធី​បរិ​ចា្ច​គ​អាហារ​សប្បុរសធម៌​លើក​នេះ​ផងដែរ មានការ​ឧបត្ថម្ភ​ដោយ​លោក Billy V. Chauvនិង​ក្រុមគ្រួសារ ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ដោយ​ពួកគាត់​មាន​សន្តាន​ចិត្ត​អាណិតអាសូរ​ដល់​ប្រជាជន​ដែល​ខ្វះខាត លោក​និង​ក្រុមគ្រួសារ​ក៏បាន​ចូលរួម​បរិ​ចា្ច​គ​នូវ​ធនធាន​ផ្ទាល់ខ្លួន​មក​មូលនិធិ ម៉េង​លី ជេ. គួច ដើម្បី​រៀបចំ​អាហារ​ឲ្យ​ប្រជាជន​ទាំង​នោះបាន​ទទួលទាន​ឆ្ងាញ់​ពិសា។



ក្រោយពី​សកម្មភាព​រប​ស់ធ​នាគា​អាហារ​សប្បុរសធម៌ នៃ​មូលនិធិ ម៉េង​លី ជេ. គួច បាន​ចុះ​បរិ​ចា្ច​គ​ផ្ទាល់​នៅតាម​សហគមន៍​ក្រីក្រ មន្ទី​ពេទ្យ វត្ត​អារាម និង​ទីសាធារណៈផ្សេងៗក៏មាន​សប្បុរសជន​នានា​ក្នុង និង​ក្រៅប្រទេស​បាន​ចូលរួម​បរិ​ចា្ច​គ​នូវ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សកម្មភាព​សប្បុរសធម៌​មួយ​នេះ​អាច​នៅតែ​បន្ត​ដំណើរការ​ទៅមុខទៀត​ជា​ដរាប។

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី នាយក​ប្រតិបត្តិ នៃ​មូលនិធិ ម៉េង​លី ជេ. គួច ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​នានា ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​គាំទ្រ​សកម្មភាព​សប្បុរសធម៌​នេះ។ ការចូលរួមចំណែក​នេះ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​វប្បធម៌​ចែករំលែក​របស់​ខ្មែរ​យើង​ពោលគឺ ខ្មែរ​ស្រលាញ់​ខ្មែរ ហើយ​ខ្មែរ​ក៏​ចេះ​ជួយ​ខ្មែរ​តាមរយៈ​អ្នកមាន​ទ្រព្យធន​ច្រើន​ជួយ​ដល់​អ្នកក្រខ្សត់។ លោក​ឧកញ៉ា ក៏បាន​បន្តទៀតថា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​នេះ ធនាគារ​អាហារ​សប្បុរ​ស​ធម៌ នៃ​មូលនិធិ ម៉េង​លី ជេ. គួច បាន​ចុះទៅ​បរិ​ចា្ច​គ​អាហា​ដល់​សហគមន៍​ក្រីក្រ​ជាច្រើន និង​បាន​ជួយ​រំលែក​ទុក្ខលំបាក​របស់​ពួកគាត់​បាន​មួយផ្នែក​ផងដែរ។ លោក​ឧកញ៉ា​សង្ឃឹម​ថាស​កម្ម​ភាព​សប្បុរសធម៌​នេះ​នឹងមាន​ការគាំទ្រ និង​ចូលរួម​កាន់តែច្រើន​ពី​សំណាក់​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ដើម្បី​ឲ្យ​សកម្មភាព​មួយ​នេះ​អាច​ប្រព្រឹត្តទៅ​លើសពី2ដង​ក្នុង​មួយខែ។

    បងស្រី យិន សុខ​គា បាន​ថ្លែងអំណរគុណ​ដល់​មូលនិធិ ម៉េង​លី ជេ. គួច ដែល​បានផ្តល់​ជា​អាហារ​ពេលព្រឹក​ដ៏​ឆ្ងាញ់​សម្រាប់​កម្មករសំណង់​បាន​ពិសា​ទាំងអស់គ្នា។ បងស្រី​បន្ត​ទាំង​ទឹកមុខ​ស្រស់ស្រាយ​ថា ខណៈ​ពេលនេះ​ពួកគាត់​កំពុងតែ​ឃ្លាន​ស្រាប់ បានទទួល​ទាន​បបរ​គ្រឿង​រួចហើយ​ក៏មាន​កម្លាំង​ធ្វើ​ការងារ​យ៉ាង​សស្រាក់សស្រាំ​បន្តទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com