ព័ត៍មានសុខភាព
តើ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ពី​ចំណុច​អ្វីខ្លះ ក្នុងការ​ពិសារ​ពងមាន់ ក្នុងដំណាក់កាល​បំបៅ​ដោះ​កូន?
28, May 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

ថ្វីត្បិតតែ​ពងមាន់ ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក ប៉ុន្តែ អ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន ពី​ចំណុច​មួយចំនួន​ដែរ។



1.    អ្នក​មិនត្រូវ​បរិភោគ ពងមាន់​ស្រស់​ទេ ព្រោះ​មេរោគ​ជាច្រើន នឹង​ចូលទៅក្នុង​ខ្លួន​អ្នក ធ្វើឱ្យ​អ្នក មាន​អាកា​រៈ​រាគរូស ឬ​ក្អួត​ជាដើម។
2.    បើ​កូន​អ្នក​ប្រតិកម្ម​នឹង​ពងមាន់ អ្នក​មិនត្រូវ​ពិសារ​ទេ។
3.    អាកា​រៈ​នៃ​ការ​ប្រតិកម្ម គឺ កូន​អ្នក​ប្រហែលជា​អាច​ក្អួត ពិបាក​ដកដង្ហើម ឬ​កើ​តក​ន្តួ​លផ្សេងៗជាដើម។
4.    បើ​អ្នក​ដឹងថា កូន​ប្រតិកម្ម​ហើយ អ្នក​ត្រូវតែ​ចេះ​ប្រយ័ត្ន នៅពេលដែល​អ្នកទិញ ផលិតផលផ្សេងៗមក​បរិភោគ ព្រោះ​ផលិតផល​ខ្លះ អាចមាន​ពងមាន់​នៅក្នុង៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com