ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក​ស៊ុយ សេង​លីម៖«ខ្ញុំ​បន្ត​អនុវត្តន៍​គម្រោងការ​អប់រំ និង​ការអភិរក្ស​សត្វ​ស្លាប រហូត​អស់​ជីវិត»
27, May 2015 , 5:27 pm        
រូបភាព
 
លោក​ស៊ុយ សេង​លីម បាន​ផ្តួចផ្តើម​គម្រោង«ការអប់រំ និង​ការអភិរក្ស​សត្វ​ស្លាប» នៅក្នុង​ឆ្នាំ២០១២ ដើម្បី​ផ្សព្វផ្សាយ និង​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា។ លោក ស៊ុយ សេង​លីម ជាម្ចាស់​ស្នាដៃរូបថតដែល​បាន​ដាក់​បង្ហាញ នៅក្នុង​ពិ​ព័រណ៍
​សត្វស្លាប​ទេសន្តរប្រ​វេសន៍ នៅ​សួន​ច្បារវត្ត​បទុម​វតី ចាប់​ពី​ថ្ងៃទី​២៥ខែឧសភា ដល់​ថ្ងៃទី៥ខែមិ​ថុ​នា​ ឆ្នាំ​២០១៥ ។ លោក បានចាប់ផ្តើម​ធ្វើដំណើរ​ទូទាំងប្រទេស ដើម្បី​ផ្តិត​យក​រូបភាព​សត្វ​ស្លាប​នានា ដែលមាន​វត្ត​មាននៅ​កម្ពុជា យកមក​ចងក្រង​ជា​សៀវភៅ។ លោក​ស៊ុយ សេង​លីម បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា លោក នឹង​បន្ត​អនុវត្តន៍​គម្រោង​ដែល​បង្កើតឡើង​ដោយ​ខ្លួនឯង​នេះ រហូតដល់​លោក​អស់​ជីវិត ហើយ​សមិទ្ធផល​ដែល​អ្នក​ស្រឡាញ់ និង​អភិរក្ស​សត្វ​ស្លាប​រូបនេះ​ចង់បាន​ពី​គម្រោង​របស់ខ្លួន គឺ​ចង់​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់បញ្ចូល​សៀវភៅ​និយាយ​ពីស​ត្វ​ស្លាប​ក្នុង​កម្មវិធីសិក្សា៕


ស្តាប់សំឡេង















© រក្សាសិទ្ធិដោយ thmeythmey.com