ជាតិ
សង្គមជាតិ
EDCផ្អាក​ផ្គត់ផ្គង់​អគ្គិសនី៤ថ្ងៃ​តាម​ពេលវេលា និង​កន្លែង​ផ្សេងគ្នា​នៅ​ភ្នំពេញ​និង​ខេត្តកណ្តាល
27, May 2015 , 9:33 pm        
រូបភាព
អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​មួយចំនួន តាម​ពេលវេលា​និង​ទីកន្លែង​ផ្សេងគ្នា​រយៈពេល៤ថ្ងៃ ចាប់ពី​ថ្ងៃទី២៨ដល់​ថ្ងៃទី៣១ខែឧសភា​ឆ្នាំ២០១៥ ។ ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។ នេះ​បើតាម​ការប្រកាស​នៅក្នុង​សេចក្តី ជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​EDC។



បើតាម​សេចក្តីជូនដំណឹង ចាប់ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង៥ល្ងាច​ថ្ងៃទី២៨ខែឧសភា  EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត០០៣ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តំបន់​ភ្លើង​លេខ​ប.ត៦២៧ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ១៣៤ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា តំបន់​ភ្លើង​លេខ​P០០៩  P០១០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ តំបន់​ភ្លើង​លេខ P២១៧ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ភូមិ​ទំនប់ ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

សេចក្តី​ដំណឹង​បន្តថា នៅ​ថ្ងៃទី២៩ខែឧសភា ចាប់ពី៨ព្រឹក ដល់​ម៉ោង៥ល្ងាច  នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត៣០៣ ស្ថិតនៅ តាម​បណ្តោយ​ផ្លូវ​លេខ៥១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តំបន់​ភ្លើង​លេខ​ប.ត៣៥៩ ស្ថិតនៅ តាម​បណ្តោយ​វិថី​ត្រសក់ផ្អែម ក្នុង​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ តំបន់​ភ្លើង​លេខ ៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​លេខ​P០០៩  P០១០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ទួលគោក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ភូមិ​ទំនប់ ភូមិ​ភ្នំពេញ​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ផ្អែក​តាម​សេចក្តីជូនដំណឹង​ដដែល ចាប់ពី៩ព្រឹក ដល់​ម៉ោង៥ល្ងាច ថ្ងៃទី៣០ខែឧសភា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ៣៦៨ ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់​ភ្លើង​មួយចំនួនទៀត​ដែល​ស្ថិតនៅ​ភូមិ​កា​កាប ភូមិ​ព្រៃ​ល្វា ភូមិ​ក្បាលដំរី ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោ​ធ៍​សែន​ជ័យ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដី​ថ្មី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​តំបន់​ភ្លើង​មួយចំនួនទៀត​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ រហូតដល់​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។

នៅ​ថ្ងៃអាទិត្យ ទី៣១ឧសភា ចាប់ពី៩ព្រឹក ដល់​ម៉ោង៤រសៀល ថ្ងៃទី៣០ខែឧសភា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ចាប់ពី​ភូមិ​ត្រពាំង​ទួល ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រហូតដល់​ភូមិ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ចាប់ពី​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ចំពុះក្អែក ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចាប់ពី​សង្កាត់​ច្បារអំពៅ១ រហូតដល់​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល៕



© រក្សាសិទ្ធិដោយ thmeythmey.com