ជាតិ
សង្គមជាតិ
EDCផ្អាកផ្គត់ផ្គង់អគ្គិសនី៤ថ្ងៃតាមពេលវេលា និងកន្លែងផ្សេងគ្នានៅភ្នំពេញនិងខេត្តកណ្តាល
× អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន តាមពេលវេលានិងទីកន្លែងផ្សេងគ្នារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៥ ។ ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះ គឺដើម្បីសម្រួលដល់ការអនុវត្តការងារជួលជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ នេះបើតាមការប្រកាសនៅក្នុងសេចក្តី ជូនដំណឹងរបស់អគ្គិសនីកម្ពុជាEDC។
បើតាមសេចក្តីជូនដំណឹង ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាចថ្ងៃទី២៨ខែឧសភា EDC នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត០០៣ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ តំបន់ភ្លើងលេខប.ត៦២៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា តំបន់ភ្លើងលេខP០០៩ P០១០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ តំបន់ភ្លើងលេខ P២១៧ ស្ថិតនៅភូមិព្រៃព្រីង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សេចក្តីដំណឹងបន្តថា នៅថ្ងៃទី២៩ខែឧសភា ចាប់ពី៨ព្រឹក ដល់ម៉ោង៥ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខប.ត៣០៣ ស្ថិតនៅ តាមបណ្តោយផ្លូវលេខ៥១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តំបន់ភ្លើងលេខប.ត៣៥៩ ស្ថិតនៅ តាមបណ្តោយវិថីត្រសក់ផ្អែម ក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ តំបន់ភ្លើងលេខ ៣៦៨ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់ភ្លើងលេខP០០៩ P០១០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ភូមិទំនប់ ភូមិភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ផ្អែកតាមសេចក្តីជូនដំណឹងដដែល ចាប់ពី៩ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃទី៣០ខែឧសភា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខ៣៦៨ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ តំបន់ភ្លើងមួយចំនួនទៀតដែលស្ថិតនៅភូមិកាកាប ភូមិព្រៃល្វា ភូមិក្បាលដំរី ក្នុងសង្កាត់កាកាប ខណ្ឌពោធ៍សែនជ័យ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដីថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងតំបន់ភ្លើងមួយចំនួនទៀតដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ១ រហូតដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
នៅថ្ងៃអាទិត្យ ទី៣១ឧសភា ចាប់ពី៩ព្រឹក ដល់ម៉ោង៤រសៀល ថ្ងៃទី៣០ខែឧសភា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងលេខមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីភូមិត្រពាំងទួល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ភូមិដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រហូតដល់ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ១ រហូតដល់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ នេះបើតាមសេចក្តីជូនដំណឹងដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com