ពីនេះ ពីនោះ
តើ​ពាក្យ «ប្រ​លប់, ព្រលប់» មួយណា​ត្រូវ?
28, May 2015 , 7:36 am        
រូបភាព
ដោយ: ថ្មីៗ

នៅមាន​មនុស្ស​មួយចំនួន នៅតែ​សរសេរ​ពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា ពាក្យ​មួយណា​ត្រូវ ឬ​ពាក្យ​មួយណា​ខុស​ឡើយ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ដែល​ត្រូវ គឺ​សរសេរ​ជា «ព្រលប់» ជា​នាម​មានន័យថា វេលា​ជា​ខាងដើម​យប់ គឺ​ពេលដែល​ទើបនឹង​យប់។ ឧទាហរណ៍៖ ធ្វើការ​ព្រលឹម​ទាល់​ព្រលប់, ក្បាល​ព្រលប់ គឺ​ដើម​ព្រលប់។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com