កីឡាអន្តរជាតិ
អន្តរជាតិ
Sevillaទទួលបានកំណត់ត្រាថ្មីក្នុងនាមជាក្រុមដែលឈ្នះ Europa League ៤លើក
× ក្លិប Sevilla រក្សាតំណែងជើងឯក Europa League របស់ខ្លួនបានសម្រេច បន្ទាប់ពីទទួលបានជ័យជម្នះ ៣-២ លើក្រុមអ៊ុយក្រែន DniproDnipropetrovsk នាជំនួបវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃពុធ នៅទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ។ នេះជាការទទួលបានកំណត់ត្រាថ្មីរបស់ក្លិបអេស្ប៉ាញដែលឈ្នះពានលំដាប់ទីពីរនៅតំបន់អឺរ៉ុបរហូតដល់ទៅ៤លើក។
Nikola Kalinicជួយក្រុម Dnipro នាំមុខមុននៅដើមតង់ទីមួយ ប៉ុន្តែ Sevillaវាយបក២គ្រាប់វិញជាបន្តបន្ទាប់ដែលសម្រេចបានដោយ GrzegorzKrychowiakនិង Carlos Bacca។ តង់ទីមួយ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ក្រោយពី Ruslan Rotan ទាត់ហ្វ្រីឃីក ចូលទីបានសម្រេចសម្រាប់ក្រុម Sevilla។
នៅនាទី ទី៧៣ ខ្សែប្រយុទ្ធកូឡុំប៊ី Baccaរកបានគ្រាប់បាល់ទី២ និងជាគ្រាប់ជ័យជម្នះដែលនាំឲ្យ Sevillaលើកពាន Europa League (ឈ្មោះដើម UEFA Cup) ជាលើកទី៤ (ឆ្នាំ២០០៦, ២០០៧, ២០១៤ និង២០១៥ ) ដោយឈរពីលើ Juventus, Inter Milan និង Liverpolដែលធ្លាប់ឈ្នះ៣លើក។
ជាមួយនឹងការឈ្នះពាន Europa League ក្លិប Sevillaនឹងចូលរួមជាមួយក្លិបអេស្ប៉ាញ៤ផ្សេងទៀតនៅក្នុងក្របខណ្ឌ Champions League នារដូវកាលក្រោយ។ Sevillaទទួលបានកៅអីនៅវគ្គចាប់ពូលដូចBarcelona ម្ចាស់ជើងឯក La Liga, ជើងឯករង Real Madrid និងក្រុមលេខបី Atletico Madrid ខណៈ ក្រុមលេខ៤ Valencia មានកៅអីនៅវគ្គជម្រុះ៕
© រក្សាសិទ្ធិដោយ thmeythmey.com