ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ស្ថិតក្នុង​វ័យ ៨៩ឆ្នាំ លោក វណ្ណ ម៉ូលីវណ្ណ ចេញពី​ភ្នំពេញ​ទៅ​រស់នៅ​ក្រុង​សៀមរាប
28, May 2015 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ បិតា​ស្ថាបត្យករ​ខ្មែរ​លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត បើ​គិត​ត្រឹម​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់។ នៅ​ចុងឆ្នាំ២០១៤ លោក វណ្ណ ម៉ូលីវណ្ណ បានសម្រេច​ចាកចេញ​ពី​រាជធានីភ្នំពេញ ទៅ​រស់នៅ​ក្រុង​សៀមរាប ក្នុង​ជីវិតចុងក្រោយ​របស់លោក៕



ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន អេឡិចត្រូនិកថ្មីៗ និង​លោក វណ្ណ ម៉ូលីវណ្ណ ដូចតទៅ៖






© រក្សាសិទ្ធិដោយ thmeythmey.com