ពិភពតារា៖ លី​លី​ឌី​ជេ​វិទ្យុ​ដ៏​ស្រស់​សោភា ដែល​ប្រិយមិត្ត​មិន​ធ្លាប់​ស្គាល់មុខ
29, May 2015 , 8:19 am        
រូបភាព
ដោយ:

ភ្នំពេញ៖ ឌី​ជេ​ដ៏​ស្រស់​សោភា កញ្ញា លី​លី ដែល​ប្រិយមិត្ត​តែងតែបាន​ស្តាប់​សម្លេង​របស់​នាង​នៅក្នុង​កម្មវិធី​វិទ្យុ​អេ​ហ្វ​អឹម​៩៨MHz និង​វិទ្យុ​ដូនពេញ ៨៧.៥ នោះ​ប្រាកដជា​លួច​សរសើរ​នូវ​សម្លេង​ដ៏​ក្រអួន​ក្រអៅ​ប្រកបដោយ​វោរ​ហា​ស័ព្ទ​ហូរ​ដូច​ទឹក​ប៉ុន្តែ​គេ​មិនដឹងថា រូបសម្បត្តិ​របស់​នាង​ស្រស់ស្អាត​យ៉ាងណា​នោះទេ ពេលនេះ សារព័ត៌មានថ្មីៗ បាន​ផ្តិតរូប​របស់​នាង និង​ប្រវត្តិ​ការងារ​មក​បង្ហាញជូន​ដូចខាងក្រោម។



នៅពេលដែល​គេ​បាន​សណ្តាប់​កម្មវិធី​វិទ្យុ​អេ​ហ្វ​អឹម​៩៨MHz ក្នុង​កម្មវិធី​Music style ពី​ម៉ោង ១១ ដល់​ម៉ោង ១២ថ្ងៃត្រង់ និង​កម្មវិធី “ស្នាមញញឹម” ឬ(Smile music) ពី​ម៉ោង១ ដល់​ម៉ោង២ រសៀល  និង​នៅ​វិទ្យុ​ដូនពេញ​អេ​ហ្វ​អឹម​៨៧.៥MHz ក្នុង​កម្មវិធី​Wake up morning ពី​ម៉ោង ៨ ដល់​ម៉ោង៩ ព្រឹក និង​កម្មវិធី Music top hitនេះ ក៏​ជា​កម្មវិធី​ដែល​ពេញនិយម​ជាងគេ​នៅ​វិទ្យុ ដូនពេញ​ផងដែរ ដែលមាន​ប្រិយមិត្ត​ទូរស័ព្ទ​ចូល​សន្ទនា​ច្រើនជាងគេ​ក្នុង​កម្មវិធី​វិទ្យុ​ដែល​នាង​បានធ្វើ​នាពេល​កន្លងមក។

ប្រិយមិត្ត​អ្នក​ស្តាប់​តែងតែ​ចង់ឃើញ​រូប​ពិត​របស់​ឌី​ជេ លី​លី​ថា​តើ​នាង​មាន​រូបសម្បត្តិ​ស្រស់ស្អាត​យ៉ាងណា? ស័ក្តិសម​នឹង​សម្លេង​ដ៏​ពិ​រោះ​ក្រអួន​ក្រអៅ​ដែរឬទេ? ។ ខណៈពេល​ដែលមាន​ប្រិយមិត្ត​ជាច្រើន​ទន្ទឹង និង​សូម​ណូ​ម​ពរ​ចង់ឃើញ​រូបសម្បត្តិ​ពិត​របស់​នាង ។

ជួប​សម្ភាសន៍​ជាមួយ “ថ្មី” កាលពីពេល​កន្លងទៅ​ឌី​ជេ លី​លី​បានបង្ហាញ​រូបសម្បត្តិ​ដ៏​ស្រស់​ផូរផង់​របស់​នាង​ឲ្យ​ប្រិយមិត្ត​អ្នក​ស្តាប់​កម្មវិធី​វិទ្យុ​មួយចំនួន​ក៏ដូចជា​មិត្ត​អ្នកអាន​ស្គាល់​រូបរាង​ពិត​របស់​នាង។

ឌី​ជេ លី​លី​បាន​និយាយ​ឲ្យ​ដឹងថា​រយៈពេល​កន្លងមក មាន​ប្រិយមិត្ត​មួយចំនួន​បាន​ស្គាល់​ខ្ញុំ​តែ​សម្លេង​តាមរយៈ​វិទ្យុ៩៨និង​វិទ្យុ​ដូនពេញ​ប៉ុណ្ណោះ​ទើបតែ ពេលនេះ​ខ្ញុំ​បាន​រូបរាង​ពិត​របស់ខ្ញុំ​តាមរយៈ​គេហទំព័រថ្មី។

លី​លី ក៏បាន​បង្ហើប​ឲ្យ​ដឹងថា ចំណែក​រឿងរ៉ាវ​ជីវិត​ផ្ទាល់ខ្លួន​វិញ​នាង​នៅ​មិនទាន់​គិតគូរ​នៅឡើយ​ទេ ខណៈដែល​ការងារ​សិល្បៈ​កំពុង​មមាញឹក ចង់​នៅ​ស្រវា​ក្រសោប​ឱកាស​មាសប្រាក់​នេះ​ឲ្យ​បាន​ច្រើន​សិន។

ទោះជា​យ៉ាងណា ឌី​ជេ​រូប​ស្រស់ វ័យ២៥ ឆ្នាំ​រូបនេះ បាន​បន្តថា មិន​ខ្វះ​ទេ​មនុស្ស​ប្រុស​ដែល​តែងតែ​ពោល​ពាក្យ​លែបខាយ ឌឺដង​សុំ​ស្នេហ៍​ពី​នាង ប៉ុន្តែ​នាង​នៅ​មិនទាន់​អាច​ទទួលយក​សំណើ​រទាំង​នោះបាន តែ​ក៏​មិនមែន​បានន័យថា នាង​មិនមាន​មនោសញ្ចេតនា​នោះដែរ។នាង​បានត្រឹមតែ​និយាយថា​នាង​ក៏​ជាម​នុស្ស​ដែលមាន​មនោសញ្ចេតនា​ដូច​មនុស្ស​ដទៃទៀត​ប៉ុន្តែ​នាង​និយាយ​ឲ្យ​ខ្លី​រឿង​គូស្រករ ពេលណា​ដល់​គឺ​ពេលនោះ​ហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com