អន្តរជាតិ
ស្ត្រី​ចិន​ម្នាក់​លេប​ដង​វែក​ឆា​ប្រវែង ០,៣ ម៉ែត្រ​ដើម្បី​ព្យាបាល​ជំងឺ​ឈឺបំពង់ក
29, May 2015 , 8:59 am        
រូបភាព
ដោយ:

ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​យក​ដង​វែក​ឆា​ប្រវែង ៣០ សង់ទីម៉ែត្រ​លេប​ចូលក្នុង​បំពង់ក​របស់​នាង ហើយ​កូរ​វាចុះឡើងៗដើម្បី​ព្យាបាល​ជំងឺ​ឈឺ​ក​របស់​នាង ប៉ុន្តែ​បែរជា​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៅវិញ។ នេះ​បើ​យោងតាម​កាសែត Daily China ។



កាសែត​ក៏បាន​រាយការណ៍​ថា ស្ត្រី​ដែល​ត្រូវគេ​លាក់​អត្តសញ្ញាណ​ម្នាក់​នោះ មាន​អាយុ ៣១ ឆ្នាំ​រស់នៅក្នុង​តំបន់​Humenទីក្រុង Dongguan នៃ​ខេត្ត​ក្វាង​ទុង​ភាគខាងត្បូង​ប្រទេស​ចិន។ស្ត្រី​ម្នាក់នេះ​ធ្វើកា​ជា​មេផ្ទះ ហើយ​នៅផ្ទះ​មើលថែរក្សា​កូនស្រី​អាយុ​បួន​ឆ្នាំ​ម្នាក់ ខណៈពេលដែល​ប្ដី​របស់​នាង​បាន​បើក​អាជីវកម្ម​តូច​មួយ​នោះ។

នាង​បាន​និយាយប្រាប់​កាសែត​ក្នុងស្រុក​ថា នាង​មានការ​លំបាក​ក្នុងការ​ដកដង្ហើម​នៅពេល​ចម្អិន​អាហារ​ពេល​ល្ងាច​ហើយ​នាង​ក៏មាន​អារម្មណ៍​ថា​ដូចជា​មាន​ពង​ស្បែកតូចៗនៅក្នុង​បំពង់ក​របស់​នាង ដែល​ធ្វើ​ឲ្យ​នាង​ឈឺបំពង់ក​ជាខ្លាំង។ នៅពេលនោះ​នាង​ក៏បាន​នឹកឃើញ​វិធី​ព្យាបាល​តាមបែប​បុរាណ​មួយ ដោយ​ប្រើប្រាស់​វត្ថុ​អ្វីមួយ​ដើម្បី​បើក​បំពង់ក។

ពីដំបូង​ឡើយ​ស្ត្រី​ម្នាក់​នោះ បាន​ព្យាយាម​ខ្វេះ​បំពង់ក​របស់​នាង​ជាមួយ​ម្រាមដៃ ប៉ុន្តែ​មិនអាច​បំបាត់​អា​ការៈឈឺ​កបាន ហើយ​ក្រោយមក​នាង​ក៏បាន​ប្រើ​ចង្កឹះ​ចំនួន ៣ រុកចូល​ក្នុង​បំពង់ក តែ​វា​បាក់​ទាំងអស់​ហើយគ្នា​ប្រសិទ្ធិភាព​នោះទេ។ចុងក្រោយ​នាង​បាន​យក​ដង​វែក​ធ្វើ​ពី​អាលុយមីញ៉ូម រួច​លេប​ចូលទៅក្នុង​មាត់​របស់​នាង​ប៉ុន្តែ​វា​បាន​ចូលទៅ​យ៉ាងជ្រៅ​ក្នុង​បំពង់ក​របស់​នាង ធ្វើ​ឲ្យ​នាង​មិនអាច​ទាញ​ចេញ​មកវិញ​បាន ទើប​នាង​ទោះ​រក​គ្រូពេទ្យ​ដើម្បី​វះកាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com