ពីនេះ ពីនោះ
មូលហេតុ៤ ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សបរាជ័យ
×
មនុស្សដែលបរាជ័យភាគច្រើន តែងតែព្យាយាមយល់ពីអ្នកដទៃ ចូលចិត្តសរសើរអ្នកដទៃថា គេទទួលបានជោគជ័យនេះ ជោគជ័យនោះ គេមានគម្រោងធ្វើនេះ គេមានគម្រោងធ្វើនោះ។ ប៉ុន្តែងាកមកសួរខ្លួនឯងវិញ បែរជាមិនដឹងថា ខ្លួនឯងចូលចិត្តអ្វី គោលដៅជីវិតមិនដឹងថាចង់ក្លាយជាមនុស្សបែបណា ហើយក៏មិនដឹងថាខ្លួនមានចំណុចខ្វះខាតអ្វីខ្លះ? និងមានចំណុចខ្លាំងអ្វីខ្លះនោះទេ? មានមូលហេតុមួយចំនួនដែលធ្វើឲ្យលោកអ្នកបរាជ័យដោយមិនដឹងខ្លួន?
ទី១) មិនស្គាល់ខ្លួនឯងច្បាស់៖ អ្នកមិនដឹងថាខ្លួនឯងមានចំណង់ចំណូលចិត្តចង់ធ្វើអ្វីខ្លះ? មានគោលដៅបែបណា? មិនដឹងថាខ្លួនឯងមានទេពកោសល្យអ្វីខ្លះ? ហើយក៏មិនដឹងខ្លួនឯងថាមានចំណុចខ្លាំងអ្វីខ្លះ និងចំណុចខ្សោយអ្វីខ្លះនៅឡើយទេ?
ទី២) មិនមានសមត្ថភាពគ្រប់គ្រងខ្លួនឯង៖ អ្នកតែងតែមើលឃើញគេធ្វើនេះជោគជ័យ ធ្វើនោះជោគជ័យ អ្នកចេះតែចង់ធ្វើដូចគេ ទាំងខ្លួនឯងមិនទាន់ស្គាល់ខ្លួនឯងច្បាស់។ ម្យ៉ាងទៀត អ្នកមិនបានគ្រប់គ្រង់ពេលវេលាខ្លួនឯងឲ្យបានច្បាស់ និងតែងតែបណ្តោយខ្លួនឲ្យរវល់ជាមួយនឹងរឿងឥតប្រយោជន៍ច្រើនពេក។
ទី៣) មិនចេះដំណោះស្រាយបញ្ហា៖ នៅពេលដែលមានបញ្ហាកើតឡើង អ្នកមិនដែលស្វែងរកដំណោះស្រាយនោះទេ គឺតែងតែរត់គេចពីបញ្ហា ឬមិនមានបំណងចង់ដោះស្រាយបញ្ហា ដោយគិតថាវាមិនទាន់ដល់ដំណាក់កាលធ្ងន់ធ្ងរ ឬតែងតែយកលេសថារវល់ធ្វើនេះ រវល់ធ្វើនោះមិនចេះចប់ មិនចេះហើយ។
ទី៤) នៅស្រពិចស្រពិលនឹងគោលដៅជីវិតរបស់ខ្លួន៖ ភាគច្រើនអ្នកតែងតែជឿលើអ្នកទៃអូសទាញ។ នេះមកពីអ្នកមានគោលជំហររឹងមាំ គ្មានភាពជឿជាក់លើខ្លួនឯង គ្រាន់តែគេថាធ្វើនេះល្អ ឬធ្វើនោះល្អ គឺអ្នកតែងតែគិតថាគំនិតគេល្អ ហើយចង់ធ្វើតាមអ្នកនេះបន្តិច ចង់ធ្វើតាមអ្នកនោះបន្តិច។ សរុបមក នៅទីបំផុតអ្នក គឺជាមនុស្សបរាជ័យទៅវិញ ព្រោះអ្នកបានចាប់យកនេះបន្តិច ចាប់យកនោះបន្តិចតាមតែអ្វីដែលគេបានប្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com