ពីនេះ ពីនោះ
តើ​ពាក្យ «គម្រប់, គម្រប» ប្រើ​ខុសគ្នា​ដូចម្តេច?
12, Oct 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ពី​អត្ថន័យ​នៃ​ការប្រើ​ពាក្យ​ទាំងពីរ​នេះ ថា​ខុសគ្នា​យ៉ាងដូចម្តេច​នោះទេ។ បើតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​ខុសគ្នា​យ៉ាង​ដូច្នេះ​ថា៖



ទី១) ពាក្យ «គម្រប» ជា​នាម មានន័យថា ប្រដាប់​សម្រាប់​គ្រប។ ឧទាហរណ៍៖ គ​ម្រ​ម​ខ្ទះ, គម្របឆ្នាំង។ ល។

ទី២) ពាក្យ «គម្រប់» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​គ្រប់, បង្គ្រប់, បំពេញ​ឲ្យ​គ្រប់។ ឧទាហរណ៍៖ មាន៣ ហើយ​ត្រូវ​ថែម ២មកទៀត​គម្រប់​ជា ។ ប៉ុន្តែ​ច្រើន​ប្រើ«បង្គ្រប់»ជាង។ ប្រសិនជា​គុណនាម​វិញ មានន័យថា ដែល​ជាទី​បង្គ្រប់​ចំនួន៖ គម្រប់ ២, គម្រប់៣, គម្រប់ ៤, គឺ​ទី២ , ទី៣, ទី៤,។ ប៉ុន្តែ​កុំ​ប្រើ គម្រប់១ ព្រោះ​មួយ​ជា​បូរណសំខ្យា​ទោល​ឯកឯង គឺ​ត្រូវ​ប្រើ​ជាទី១ ឬ​ជាបឋម, ជា​ប្រថម, ជាដំបូង (ធ្លាប់​សរសេរ គំរប់ ប៉ុន្តែ​ត្រូវ​ប្រើ គម្រប់ វិញ មានន័យថា​ទៀត​ទាត់​តាម​លក្ខណៈ​វេយ្យាករណ៍​ខ្មែរ)៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com