ជាតិ
រូបត្លុក
ដើមត្នោត​និមិត្តរូប​ខ្មែរ​កំពុង​ឈានទៅរក​ភាពហិនហោច!
29, May 2015 , 12:48 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ដើមត្នោត​ដែល​ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកថា ជា​និមិត្តរូប​ជាតិខ្មែរ​នោះ កំពុង​រង​នូវ​ការកាប់បំផ្លាញ​គ្រប់​ទីកន្លែង។ នៅក្បែរ​រាជធានី​ភ្នំពេញ ដោយសារតែ​ការអភិវឌ្ឍន៍​ក្រុង ដើមត្នោត​ជាច្រើន​ពាន់​ដើម​ត្រូវបាន​គេ​កាប់បំផ្លាញចោល។ នៅ​ជនបទ​ឯណោះ​វិញ ប្រជាពលរដ្ឋ​បន្ត​កាប់​ដើមត្នោត​ដើម្បី​សាងសង់​ផ្ទះសម្បែង និង​ដើម្បី​ផលិត​ចេញ​ជា​គ្រឿ​សង្ហារិម។



ប្រទេស​កម្ពុជា​ទាំងមូល​មាន​ដើមត្នោត​ប្រមាណ​ជាជាង២លាន​ដើម​នៅ​ទូទាំងប្រទេស។ ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង គឺជា​ខេត្ត​ដែលមាន​ដើមត្នោត​ច្រើនជាងគេ។ អ្នក​អភិរក្ស​ព្រមាន​ថា ប្រសិនបើ​មានតែ​គោលនយោបាយ​កាប់ ហើយ​គ្មាន​គោលនយោបាយ​ដាំ​នោះទេ ថ្ងៃ​ណាមួយ ដើមត្នោត​ខ្មែរ​នឹង​រលាយ​ហិនហោច​ជាក់​ជាពុំខាន៕




© រក្សាសិទ្ធិដោយ thmeythmey.com