អត្ថបទពាណិជ្ជកម្ម
ក្រសួង​​ព​​ន្យារ​ពេល​ទទួល​ពាក្យ​ ​​និងប្រ​កា​​ស​ល​ទ្ធ​ផល​ប្រកួ​ត​ប​ច្ចេ​កវិទ្យាគ​មនា​គមន៍​ និ​ងព័ត៌​មាន​​​ ២០១៥
29, May 2015 , 1:53 pm        
រូបភាព
ដោយ: ថ្មីៗ
​​
ភ្នំពេញ៖​ ក្រសួងប្រៃ​សណីយ៍​ និងទូរ​គមនាគ​ន៍បាន​សម្រេចពន្យារ​ពេលទទួលពាក្យ​បេក្ខជន និងក្រុ​ម​ហ៊ុន​ ​ទាំងវិស័​​យសា​ធារណៈ​ និង​ឯកជនទូ​ទាំងប្រទេ​​ស ដែល​មា​​នបំ​ណ​ងចូលរួម​ប្រកួតប្រជែង​យកពានរង្វាន់​ ​​បច្ចេក​វិទ្យាគម​នា​គម​ន៍​​​ ​និងព័​ត៌​មា​ន​កម្ពុជា​ ២០១​៥ ​ចា​ប់ថ្ងៃ​ទី២​៩ ខែឧស​ភា​នេះ ​​រហូ​ត​ដ​ល់ ​ថ្ងៃទី៥ ខែ​មិថុ​នា ឆ្នាំ២​០១​​៥ វិញ។
​​​​​
​​
កម្មវិធី​ប្រ​កួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​គមនា​គមន៍ និង​ព័ត៌មា​ន​កម្ពុជា២០​១៥ (Cambo​dia ICT Awards 2015) ​ដែល​បានប្រកា​សរៀបចំ​ឡើ​ង​​​នា​ពេល​កន្លងមក​នេះ ​បាន​ពន្យារ ​​ពេល​​ទទួល​ពាក្យរហូតដល់ថ្ងៃទី៥ ខែមិថុនា ​ហើ​យលទ្ធផលនឹងប្រកាសនៅថ្ងៃទី២៥ ខែមិថុនាវិញ។ ការពន្យារពេលនេះ គឺធ្វើឡើងតប​ តាមការស្នើសុំ​ពេល​វេលាថែម​ទៀត ​​ក្នុ​ងការ ​រៀបចំសំណុំ​បែបប​ទរបស់​បេក្ខជន ក៏ដួ​ចជាក្រុមហ៊ុន​ដែល​មានបំណង​ដាក់ពាក្យចូល​រួមប្រកួតប្រជែង។​​​​

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ក្រសួង​ប្រៃសណីយ៍ លោក ស៊ុន រ៉ាពីដ បានឲ្យសារព័ត៌មានថ្មីៗដឹងថា ក្រ​សួងនឹងឈ​ប់ទទួលពាក្យប្រកួ​តប្រជែងពានរង្វាន់បច្ចេកវិទ្យា ​​គមនាគមន៍ និងព័ត៌មានកម្ពុជា នៅថ្ងៃទី៥ ខែមិថុនាវិញ។ ​មូលហេតុដែលនាំឲ្យកា​រពន្យាពេលនេះ លោក​ពន្យល់ថា៖«​បេក្ខជន ​ដែល​មាន​បំណងដាក់ពាក្យប្រឡង ​​​បានស្នើសុំមកយើងឲ្យពន្យាពេលទទួលពាក្យចូ​លរួម ប្រកួត ​ដោយពួកគាត់ថា គាត់ត្រូវការពេ​លវេលាបន្ថែមទៀត ដើម្បីរៀបចំដាក់​ពាក្យ»។​​​

បេក្ខជនដែលមាន​បំណ​ងចូលរួមប្រកួតអាចទា​យយក និងផ្ញើរ​សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែងនេះ តាម​រយៈគេហទំព័រ www.cambodiaictawar​d.com ដោយផ្ទា​ល់។ បន្ទាប់មក បេក្ខជ​នត្រូវបំពេញពាក្យចុះឈ្មោះតា​មរយៈ ទម្រង់ពាក្យ​អេឡិចត្រូនិក រួចហើយ បេក្ខជនត្រូវផ្ញើ URL វីដេអូ នៅលើ Youtube មុននឹង​ចុចប៊ូតុង Submit ។ ជ័យលាភី ក្នុងកម្មវិធីនេះ នឹងទទួល​បានពានរង្វាន់ និងថវិកាជាង ១ពាន់ដុល្លារអាមេរិក ពិសេស​ទៀតនោះ ​ជ័យលាភីឆ្នើម​នឹងក្លាយជាតំណាងឲ្យកម្ពុជាចូលរួមប្រកួតថ្នាក់ តំបន់អា​ស៊ាន​ (ASEAN ICT Awards) ។​

ក្រសួងប្រៃសណីយ៍រៀបចំកម្មវិធីប្រកួតបើកទូលាយជាសាធារណៈលើកដំបូងនេះ ក្នុងគោលបំណងលើកតម្កើងនូវការយល់ដឹង និងពង្រីកទីផ្សារខាងផ្នែកបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានកម្ពុជាក្នុងស្រទាប់សាធារណជន និងកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ជំនួញ និងប្រជាជន។

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវក្រសួងប្រៃសណីយ៍ បាននិយាយថា ក្រុមហ៊ុនដែលធ្វើការ ពាក់ព័ន្ធនឹងការងារបច្ចេកវិទ្យា និងព័ត៌មានចំនួន ២០ នឹងចុះឈ្មោះចូលរួមប្រកួត យកពានរង្វាន់នេះ។ «គិតមកត្រឹមថ្ងៃទី២៩នេះ ក្រសួងបានទទួលពាក្យចូលរួមប្រកួតផ្លូវការពីក្រុមហ៊ុនចំនួន ៩ក្រុមហ៊ុន ហើយផ្នែក Start-up Company ចំនួន ៣រូបដែរ។ ​ដោយឡែក ក្រុមហ៊ុន សាធារណៈ និងឯកជនចំនួន ១២ទៀត កំពុងរៀបចំដាក់ពាក្យប្រកួត»។ នេះជាការបញ្ជាក់របស់លោក ស៊ុន រ៉ាពីដ។

បេក្ខជន និងក្រុមហ៊ុនដែលមានបំណងដាក់ពាក្យចូលរួមប្រកួតប្រជែងនឹងត្រូវទទួល ការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យមួយចំនួន ក្នុងនោះ រួមមាន គំនិតច្នៃបង្កើត មានតែមួយ អះអាងបញ្ជាក់ពីសក្តានុពលទីផ្សារ ឬប្រសិទ្ធភាពនៃការប្រើប្រាស់ផលិតផល និងលក្ខណៈសម្បត្តិរបស់ផលិតផល ​ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យានោះ។​

លោក ស៊ុន រ៉ាពីដ រំពឹងថា៖«នេះជាការជំរុញការប្រកួតប្រជែងបច្ចេកវិទ្យានៅកម្ពុជា ឆ្ពោះទៅកាន់តែទំនើបដូចប្រទេសអភិវឌ្ឍន៍នានា ជាពិសេសគឺ ធនធានយុវជនជំនាន់ក្រោយ»។

ពានរង្វាន់ (Categories of Award) ក្នុងកម្មវិធីនេះមាន ៥ប្រភេទ រួមមាន៖​

ទី១, ពាន់រង្វាន់សម្រាប់វិស័យសាធារណៈ(Public Sector) សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែល អភិវឌ្ឍន៍ឡើង ក្នុងគោលបំណងផ្តល់ប្រសិទ្ធិភាព កាត់បន្ថយពេល វេលា តម្លាភាព និងមាន តម្លៃទាបសម្រាប់បម្រើវិស័យសាធារណៈ។ កម្មវិធីអាចត្រូវអភិវឌ្ឍដោយស្ថាប័នឯកជន ស្ថាប័នរដ្ឋសហគ្រាសរដ្ឋដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល​ ឬជំនួយបរទេស និងអាចស្ថិតក្នុង ដំណាក់កាលសាកល្បងនៅឡើយ។ ​​

ទី២, ពាន់រង្វាន់សម្រាប់វិស័យឯកជន(Private Sector) សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែល សម្រាប់បម្រើសេចក្តីត្រូវការរបស់វិស័យឯកជនរួមមានដូចជា ​កម្រង​ កម្មវិធីសម្រាប់គ្រប់គ្រង ឧស្សាហកម្មកម្រង កម្មវិធីសម្រាប់គ្រប់គ្រងភុស្តភារតាមអេឡិចត្រូនិក (e-Logistics​) កម្រងកម្មវិធីសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មជាដើម ។ ​កម្រងកម្មវិធីឧស្សាហកម្ម ហិរញ្ញវត្ថុ ទំនាក់ទំនង សេវាសុខាភិបាលតាមអេឡិចត្រូនិក ទេសចរណ៍ និងបដិសណ្ឋាកិច្ច ជាដើម។ល។ ក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជា ​ហើយ ​ក្រុមហ៊ុននោះ មានម្ចាស់ភាគហ៊ុន ក្នុងស្រុក ១០០ភាគរយ។ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសម្ចាស់ភាគហ៊ុនក្នុងស្រុកត្រូវមានភាគហ៊ុន ​យ៉ាងតិច ៥០ភាគរយ។

ប្រភេទទី៣, ពាន់រង្វាន់សម្រាប់មាតិកាឌីជីថល (Digital Content) សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់ផ្តល់នូវការគ្រប់គ្រង ​និងគាំទ្រ បច្ចេកទេសទៅដល់ ព័ត៌មាន និងឧស្សាហកម្មកំសាន្តដូចជា ការផ្សាយទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្តី កាសែត ព័ត៌មានលើអ៊ីនធឺណែត ហ្គេមកំសាន្ត។ ​ផលិតផលនោះអាចបង្កើតឡើង ជាទម្រង់អត្ថបទសំឡេងរូបភាពនិងវីដេអូជាដើម។​

ប្រភទទី៤, ពាន់រង្វាន់សម្រាប់ការបង្កើតធុរកិច្ច(Start-up Company) សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនធុរកិច្ច ​បង្កើតតិចជាង រយៈពេល៣ឆ្នាំ ពីកាលបរិច្ឆេទចុះឈ្មោះដាក់ពាក្យប្រកួតប្រជែង។ ម្ចាស់ភាគហ៊ុនធំត្រូវតែជាអ្នកដែលរកឃើញ ឬជាអ្នកផ្តួចផ្តើមគំនិតមុនដំបូង ​និងមិនមែនជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុន មេណាមួយ។​

ប្រភេទទី៥, ពាន់រង្វាន់សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (Research and Development) សំដៅលើកម្រង កម្មវិធីឧបករណ៍ ឬផលិតផលដែលទើបតែស្រាវជ្រាវ រកឃើញ ចេញពីគំនិតថ្មី សម្រាប់បម្រើតម្រូវការទីផ្សារចេញពីសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ឬក្រុមហ៊ុនដែលរកឃើញ និងបង្កើតគំនិតថ្មី។

គួរបញ្ជាក់ថា សំណុំបែបបទចូលរួមកម្មវិធីប្រកួតប្រជែង និងឯកសារពាក់ព័ន្ធនានា​ ត្រូវដាក់ ក្នុងស្រោមសំបុត្របិទជិតដោយដៃជាមួយត្រាបញ្ជាក់ក្រុមហ៊ុនរបស់សាម៉ីខ្លួន។ រួចហើយ បេក្ខជនត្រូវផ្ញើរបែបបទនេះ ទៅកាន់អាសយដ្ឋានអ៊ីម៉ែ​ល​ ​​i​nfo@cam​bodiaictaward.co​m ​​​​។ លទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ២០១៥ ។​

លោកអ្នកអាចទាក់ទងព័ត៌មានលម្អិតតាមរយៈ លោក អៀង កំរ៉ង ទូរស័ព្ទ លេខ ០១២ ៧១៣ ៧១៤ និងលោក ស៊ុន រ៉ាពីដ ទូរសព្ទលេខ ០១៦ ៨៦៨ ៩៨៤ ៕






© រក្សាសិទ្ធិដោយ thmeythmey.com