អត្ថបទពាណិជ្ជកម្ម
eMoney បទពិសោធ​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​ប្រតិ​ប​ត្ដិ​ការ​សាច់ប្រាក់​កាន់តែ​ងាយស្រួល
29, May 2015 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ: នៅក្នុង​គោលបំណង​យ៉ាង​មុតមាំ​ដើម្បី​បំពេញ​សេចក្ដីត្រូវការ​ចម្បង​សម្រាប់​អតិថិជន​នូវ​អត្ថប្រយោជន៍​ដ៏​សម្បូរបែបថ្មីៗ ចាប់ពី​ថ្ងៃទី១៥ ខែមីនា​តទៅ ក្រុមហ៊ុន​មិ​ត្ដ​ហ្វូ​ន បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម eMoney ដល់​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​លំដាប់​លេខ១នៅ​កម្ពុជា​នេះ​ទាំងអស់។

គួរ​បញ្ជាក់ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​អតិថិជន​អាច​ប្រើ​ទូរស័ព្ទ​គ្រប់​ស៊េរី​របស់ខ្លួន​ដើម្បី​ធ្វើការ​ផ្ទេរប្រាក់ បង់ថ្លៃ​ប្រើប្រាស់​បណ្ដាញផ្សេងៗជាមួយនឹង​គុណប្រយោជន៍​ជាច្រើន ដូចជា ប្រតិ​ប​ត្ដិ​ការ​ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ ងាយស្រួល និង​រហ័ស​ទាន់ចិត្ដ ដោយ​គ្រាន់តែ​ទៅកាន់​បណ្ដាញ​ការិយាល័យ និង​ភ្នាក់ងារ​ចែក​វាយ​ណាមួយ​ក្នុងចំណោម​ជាង ៣០០០ កន្លែង​នៅ​ទូទាំងប្រទេស។

ជាមួយនឹង​បទពិសោធ​ថ្មី មជ្ឈដ្ឋាន​អ្នកប្រើប្រាស់​សេវាកម្ម eMoney បាននាំគ្នា​លាន់មាត់​ថា៖ «ពិតជា​អស្ចារ្យ​ណាស់! eMoney មិន​ត្រឹមតែ​ងាយស្រួល និង​រហ័ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​អាច​ប្រតិ​ប​ត្ដិ​ការ​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ថែមទៀត។ ការទូទាត់ និង​ការចំណាយផ្សេងៗស្ថិតនៅលើ​បាតដៃ​ទាំងអស់»។

ក្រៅពី​យុទ្ធនា​ការណែនាំ​អំពី​ការប្រើប្រាស់​សេវាកម្ម eMoney ដ៏​ថ្មី​សន្លាង អមដោយ​សកម្មភាព​ផ្សព្វផ្សាយផ្សេងៗ  ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង ២៥ រាជធានី-ខេត្ដ មិ​ត្ដ​ហ្វូ​ន​ក៏បាន​ពាំ​នាំយក​បទពិសោធ​កាន់តែ​អស្ចារ្យ​ថែមទៀត​សម្រាប់​អតិថិជន​ទាំងអស់ ដោយបាន​ត្រៀម​រៀបចំ​ព្រឹ​ត្ដិ​ការណ៍សំខាន់ៗជា​ហូរហែរ​ទៀត។

ជាក់ស្ដែង  កម្មវិធី Color Race - Colorful road ជា​ព្រឹ​ត្ដិ​ការណ៍​កីឡារ​ដ៏​រស់​រវើក និង​មានតែ​មួយគត់​ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ព្រឹ​ត្ដិ​ការណ៍​កីឡារ​បែប​កម្សាន្ដ​នេះ​នឹងត្រូវ​ប្រារឰឡើង​នៅ​ថ្ងៃទី៣០ ខែឧសភា ឯ​បរិវេណ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ។

រយៈពេល ៦ឆ្នាំ ក្រោយពី​បាន​ចូលរួម​ក្នុង​ទីផ្សារ​ទូរគមនាគមន៍​កម្ពុជា មិ​ត្ដ​ហ្វូ​ន បាននិងកំពុង​បន្ដិច​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ជាច្រើន​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​គ្រប់​កាលៈទេសៈ​ក្រោម​បាវច្ចនា «មិ​ត្ដ​ហ្វូ​ន កាន់តែ​ជិតស្និទ្ធ Closer»៕



© រក្សាសិទ្ធិដោយ thmeythmey.com