កីឡាជាតិ
ក្លិប​ភ្នំពេញ​ក្រោ​ន បង្កើត​ពានរង្វាន់​អបអរ​កីឡដ្ឋាន​ថ្មី​របស់ខ្លួន នៅ​ដើមខែ​ក្រោយ
29, May 2015 , 7:39 pm        
រូបភាព
ដោយ:
 ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ជើងឯក​លី​ក​កំពូល​កម្ពុជា ៥ សម័យកាល​បាន​បង្កើត​ពានរង្វាន់​ស​ម្រា​ប់​ឈុត​យុវជន​លំដាប់​អន្តរជាតិ​មួយ​ឈ្មោះថា RSN Youth Cup ដោយ​អញ្ជើញ​ក្រុម ២ មកពី​ប្រទេស​ថៃ និង ១ មកពី​ម៉ាឡេស៊ី​ដើម្បី​អបអរ​ការបើក​ឱ្យប្រើ​ប្រាស់​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ម្ដុំ​ខណ្ឌទួលគោក។



តាម​សេចក្ដីជូនដំណឹង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​នៅ​រសៀល​នេះ​បានឱ្យដឹងថា ក្រុម​ទាំង៤ មាន ភ្នំពេញ​ក្រោ​ន របស់​កម្ពុជា ជា​ម្ចាស់ផ្ទះ ក្រុម MuangthongUtd របស់​ថៃ, ក្រុម FrenzUtd របស់​ម៉ាឡេស៊ី និង Chonburi របស់​ថៃ ៥ ដល់ ៧ ខែ មិថុនា ឆ្នាំ ២០១៥ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍​ក្នុងស្រុក​ផងដែរ។

សម្រាប់​កម្មវិធី​ប្រកួត​មានដូចជា៖
ថ្ងៃ​សុក្រ ទី៥ មិថុនា៖
ម៉ោង ៥:៣០ - ៧:៣០យប់ ៖ PPCFC vsFrenzUtd (ផ្សាយ​ផ្ទាល់​ប៉ុ​ស្ដ BTV)
ម៉ោង ៨:០០-១០:០០យប់ ៖ MuangthongUtdvsChonburi (ផ្សាយ​ផ្ទាល់​ប៉ុ​ស្ដ BTV)
ថ្ងៃ​សៅរ៍ ទី៦ មិថុនា
ម៉ោង៤:០០- ៦:០០ល្ងាច៖ PPCFC vsChonburi (ផ្សាយ​ផ្ទាល់​ប៉ុ​ស្ដ BTV)
ម៉ោង ៦:០០-៨:០០យប់៖ FrenzUtdvsMuangthongUtd
ថ្ងៃអាទិត្យ ទី៧ មិថុនា
ម៉ោង៤:០០-៦:០០ល្ងាច៖ ChonburivsFrenzUtd (ផ្សាយ​ផ្ទាល់​ប៉ុ​ស្ដ BTV)
ម៉ោង៦:០០-៨:០០យប់៖ PPCFC vsMuangthongUtd (ផ្សាយ​ផ្ទាល់​ប៉ុ​ស្ដ BTV)

ប្រភព​បាន​ស្រង់​សម្ដី​ប្រធាន​ក្លិប​លោក ឬ​ទ្ធី សំណាង ថា៖ « ខ្ញុំ​ជឿជាក់ថា​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយទៅជា​ការបោះ​ជំហាន​ចាប់ផ្តើម​មួយ​ថ្មី និង​ប្រកបដោយ​ក្តីរំភើប​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​ក្លិប​ក៏ដូចជា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ថែមទៀត​ផង»។ សូមបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ការបរិច្ចាគ​ប្រាក់​ទាំងអស់​ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ​ចូលរួម​ទស្សនា​ការប្រកួត​នេះ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ផងដែរ។

សម្រាប់​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ ៤០០០ រៀល ព្រមទាំង​មានការ​ចាប់ឆ្នោត​យករ​ង្វាន់​ផ្សងសំណាង​ថែមទៀត​ផង។ សំបុត្រ​ដាក់លក់​នៅ​កីឡដ្ឋាន RSN Stadium ក្នុង​ថ្ងៃ​ប្រកួត​តែម្តង។ ការប្រកួតនីមួយៗមាន​រយៈពេល ៨០ នាទី​ហើយ​ក្រុម​ទាំងអស់​បានអនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស​ចំនួន៣ រូប ចូលរួម​ក្នុងការ​ប្រកួត​ហើយ​ក្រុម​ជើងឯក​គឺជា​ក្រុម មាន​ពិន្ទុ​ច្រើនជាងគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com