ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន ជំរុញឲ្យភាគីថៃ រក្សាស្ថេរភាពព្រំដែន ដើម្បីសេដ្ឋកិច្ចប្រទេសទាំងពីរ
×
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យភាគីថៃ រក្សាស្ថានភាពនៅតាមបណ្ដោយព្រំដែនបច្ចុប្បន្នដែលកំពុងតែល្អប្រសើរនេះឲ្យមានស្ថេរភាព ដើម្បីធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើនក្នុងការអភិវឌ្ឍប្រទេសទាំងពីរ។ ការជំរុញរបស់លោក ហ៊ុន សែននេះធ្វើឡើង នៅក្នុងជាមួយលោក NuttaVudhPho Tisaroឯកអគ្គរាជទូតថៃតែងតាំងថ្មី ប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព កាលពីព្រឹកថ្ងៃទី២៩ខែឧសភា។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាព្រំដែន ដើម្បីរៀបចំធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅតាមព្រំដែនទទួលបាននូវសន្តិភាព សុវត្ថិភាព និងការកើនឡើងពាណិជ្ជកម្ម ។ ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ស្នើឲ្យ ឯកអគ្គរាជទូតថៃ ជំរុញអ្នកវិនិយោគថៃឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផលល្លែត ជំនួយការលោក ហ៊ុន សែន។
ជាការឆ្លើយតបលោក NuttaVudh Pho Tisaroឯកអគ្គរាជទូតថៃ បញ្ជាក់ថា បេសកកម្មរបស់លោកនៅពេលនេះ គឺដើម្បីបង្កើនទំនាក់ទំនងរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អថែមទៀត។ទន្ទឹមនឹងនេះ ឯកអគ្គរាជទូតថៃរូបនេះ ក៏បញ្ជាក់ថារូបលោកនឹងសហការភាពជាដៃគូលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច សង្គមកិច្ច វិនិយោគ និងវប្បធម៌ជាដើម ៕
© រក្សាសិទ្ធិដោយ thmeythmey.com