ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​សេដ្ឋកិច្ច ប្រាប់​មន្ត្រី​ខ្លួន​ឲ្យ​ប្រើប្រាស់​រថយន្ដ​រដ្ឋ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ
29, May 2015 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
 
រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ណែនាំ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​ឲ្យ​ប្រើប្រាស់​នូវ​រថយន្ត​ដែលជា​កម្ម​សិទ្ធ​របស់រ​ដ្ឋ​ប្រកបដោយ​ភាពថ្លៃថ្នូរ ក្នុង​គោលបំណង​ដើម្បី​ធានា​ប្រសិទ្ធិភាព​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ កិត្យានុភាព និង​សេចក្ដីថ្លៃថ្នូរ​របស់​ស្ថាប័ន និង​មន្ត្រីរាជការ។



សេចក្ដីណែនាំ​របស់លោក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចុះ​ថ្ងៃទី២៨ ឧសភា បាន​ឲ្យ​ដឹងថា មន្ត្រី​ត្រូវ​ប្រើប្រាស់​រថយន្ដ ជាពិសេស​រថយន្ដ​រប​ស់រ​ដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ។ ត្រូវ​បើកបរ​ដោយ​សេចក្ដីថ្លៃថ្នូរ និង​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​ស្ដីពី​ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​មិនត្រូវ​រំលោភបំពាន​ឡើយ។

លើសពីនេះ​មិនត្រូវ​ប្រើប្រាស់​រថយន្ដ​ពាក់​ស្លាក់​លេខ​រដ្ឋ ក្រៅពី​ម៉ោង​ដែល​ខ្លួន​បំពេញភារកិច្ច​ឡើយ។ ជាពិសេស​មិនត្រូវ​បើកបរ​រថយន្ដ​ទាំងនោះ ទៅ​កន្លែង​កំសាន្ដ​សប្បាយ​គ្រប់​ប្រភេទ រួមមាន​ក្លឹប​កំសាន្ដ កន្លែង​ខារ៉ាអូខេ កន្លែង​ម៉ាស្សា​ជាដើម។ ទន្ទឹមនឹងនេះ​ក្រសួង​ក៏​មិន​អនុញ្ញាតិ​ឲ្យ​អ្នកដទៃ​ប្រើប្រាស់រ​ថយ​ន្ថ ទោះជា​ក្នុង​គោលបំណងផ្សេងៗ ដែល​មិន​ពាក់ព័ន្ធ​នឹង​ការបំពេញភារកិច្ច​រប​ស់​ខ្លួន​ឡើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com