ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ៖«ព្រះធម៌​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ នាំ​យើង​ឲ្យ​រស់នៅក្នុង​សេចក្តី​ស្ងប់ និង​សន្តិភាព»!
03, Jun 2015 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
ប្រជារាស្ត្រ​ខ្មែរ​រាប់ពាន់នាក់ រួមទាំង​ថ្នាក់ដឹកនាំ​ព្រះពុទ្ធសាសនា​មកពី​ប្រទេស​ដទៃ​ផង បាន​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​ព្រះរាជ​បរម​ងារ «ព្រះ​ស្រី​លោក​ធម្មិករាជ»ថ្វាយ​ព្រះមហាក្សត្រ​ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យ៉ាង​ឱឡារិក​នៅ​ថ្ងៃ​ពុធ ទី ០៣ ខែមិថុនា នេះ។ ក្រោយពី​ព្រះរាជ​ពិធី​ដង្ហែ​ព្រះរាជ​បរម​ងារ​នៅតាម​ដង​វិថី​ព្រះ​សុធារស ក្បែរ​នាគ​បាញ់​ទឹក​ឆ្ពោះទៅ​ព្រះបរមរាជវាំង​រួចមក ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​ព្រះរាជបន្ទូល​ស្វាគមន៍​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​ងារ​នេះ។



មានបន្ទូល​ទៅកាន់​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​ជាតិ អន្តរជាតិ  និង​ថ្នាក់ដឹកនាំ​ប្រទេស ព្រមទាំង​ប្រជារាស្ត្រ​ដែល​ស្តាប់​ព្រះ​សូរសៀង​តាម​ឧ​គ្ឃោ​សន​សព្ទ​នៅ​ខាងក្រៅ​ព្រះបរមរាជវាំង ព្រះអង្គ​បាន​សរសើរ​ពី​គុណ​តម្លៃ​របស់​ព្រះពុទ្ធសាសនា​យ៉ាងនេះ​ថា៖« ការប្រតិបត្តិ​ព្រះធម៌​ព្រះពុទ្ធសាសនា ជា​គុណធម៌​ខ្ពង់ខ្ពស់​គឺជា​មរតក​ដ៏​មានតម្លៃ ដែល​អតីតព្រះមហាក្សត្រ គ្រប់​ព្រះអង្គ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះ​រាជមាតា​ជាតិខ្មែរ​ព្រះអង្គ​តែងតែ​គោរព​ព្រះពុទ្ធសាសនា ខ្ជាប់ខ្ជួន​តាំងពី​បុរាណកាល​មក រួមទាំង​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ជាតិ​គ្រប់​ថ្នាក់ និង​ប្រជារាស្ត្រ​កម្ពុជា​ផង។ព្រះធម៌​ព្រះពុទ្ធសាសនា​ជា​មាគ៌ា ដ៏​ត្រឹមត្រូវ នាំ​យើងទាំងអស់គ្នា ឲ្យ​រស់នៅក្នុង​សេចក្តី​ស្ងប់ សេចក្តីសុខ សន្តិភាព និង​រីកចម្រើន» ។

សូមស្តាប់​ព្រះ​សូរសៀង​របស់​ព្រះមហាក្សត្រ៖








© រក្សាសិទ្ធិដោយ thmeythmey.com