ជាតិ
ខុន សម្ផស្ស បង្ហើប​ប្រាប់​ពី​ម្ចាស់​បេះដូង
06, Jun 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ តារា​សម្តែង និង​បង្ហាញ​ម៉ូដ​ក្នុង​ក្រុម Sun Super Model សម្បុរ​ខ្មៅ​ស្រអែម កញ្ញា ខុស សម្ផស្ស ដែល​កំពុង​មមាញឹក​ថត​ខ្សែ​វីដេអូ​ភាគ​រឿង “ទឹកចិត្ត​ប្រពន្ធ” បាន​បង្ហើប​ប្រាប់​ពី​ជីវិត​ផ្ទាល់ខ្លួន​ថា ពេលនេះ​បេះដូង​នាង​មាន​ម្ចាស់​ចិត្ត​ហើយ ដែល​បាន​ស្រលាញ់គ្នា​ជាង៣ឆ្នាំ​មកនេះ។ នាង​បន្ថែមថា បើទោះជា​ពួកនាង​មិនទាន់បាន​ភ្ជាប់ពាក្យ ប៉ុន្តែ​ជា​ស្នេហា​មួយ​ដែលមាន​ចាស់ទុំ​ទាំងសងខាង​ដឹងឮ។



ការ​ទំលាយ​ឲ្យ​ដឹង​ពី​ជីវិត​ឯកជន​ផ្ទាល់ខ្លួន​របស់​តារា​សិល្បៈ​មួយចំនួន ហាក់​នៅ​ជា​រឿង​ស្រពិចស្រពិល​នៅឡើយ ខណៈដែល​តារា​សិល្បៈ​ខ្លះ មិនសូវមាន​ភាពក្លាហាន​ក្នុងការ​ទំលាយ​អាថ៌កំបាំង និង​អ្នក​មួយចំនួនទៀត​គឺ​និយាយ​កុហក់​តែម្តង បើទោះជា​គេ​មាន​គូស្នេហ៍ ឬ​រហូត​អ្នកខ្លះ​មានគ្រួសារ​ហើយ​ក្តី។

ដោយឡែក ចំពោះ​កញ្ញា ខុន សម្ផស្ស វិញ​នាង​បាន​បង្ហើប​ឲ្យ​ដឹងថា សព្វថ្ងៃ​នាង​មាន​ម្ចាស់​ចិត្ត​ហើយ ដែល​ស្រលាញ់គ្នា​ជាង៣ឆ្នាំ ដោយមាន​ចាស់ទុំ​ទាំង​សង​ដឹងឮ បើទោះជា​មិនទាន់បាន​ភ្ជាប់ពាក្យ​ក្តី។

តួអង្គ​ម្តាយចុង​ចិត្តធម៌ កញ្ញា ខុន សម្ផស្ស បាន​បន្ថែម​ឲ្យ​ដឹងថា គូស្នេហ៍​របស់​នាង សូត្រ ពិ​ទូ ជា​និស្សិត​ឆ្នាំ​ទី៤ ហើយក៏​ជាតា​រា​សិល្បៈ​មួយរូប​ដែរ ប៉ុន្តែ​មិនដែល​បាន​សម្តែង​រួមគ្នា​ឡើយ។
សម្ផស្ស ជា​កូន​អ្នក​ភ្នំពេញ នាង​មាន​បងប្អូន៤នាក់ ស្រី៣ ប្រុស១ នាង​ជា​កូន​ទី។ សម្ផស្ស ចូល​សិល្បៈ​ក្នុងអំឡុង​ឆ្នាំ២០១១ រហូតមកដល់​ពេលនេះ នាង​សម្តែង​បាន៥រឿង​ហើយ។ ក្រៅពី​អាជីព​សិល្បៈ សម្ផស្ស មាន​អាជីព​មួយទៀត ដែល​នាង​បង្ហើប​ថា ស្រដៀង​ធនាគារ។

នៅពេលដែល​សួរថា តើ​នាង​មាន​គំរោង​រៀបការ​ពេលណា? សម្ផស្ស ប្រាប់​នៅ​មិនទាន់​អាច​កមណត់​បានទេ រង់ចាំ​ការ​សន្សំ​លុយ​ឲ្យ​បាន​ដុំកំភួន​សិន៕

 



© រក្សាសិទ្ធិដោយ thmeythmey.com