កីឡាជាតិ
ជាតិ
កីឡាការិនី កែ ឡេង ទទួលបានមេដាយសំរឹទ្ធក្រោយចាញ់កីឡាការិនីវៀតណាម កីឡាការិនី កែ ឡេង ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុ។ រូបថត NOCC
× កីឡាការិនី កែ ឡេង ដែលត្រូវបានចាត់ទុកជាវីរកីឡាការិនីកម្ពុជា តាមរយៈការឈ្នះជើងឯកពិភពលោក និងពានរង្វាន់អន្តរជាតិជាច្រើននោះ ទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៨ បន្ទាប់ពីចាញ់កីឡាការិនីវៀតណាម Nguyen Thi Thi នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាការិនី វៀតណាម NGUYEN Thi Thi ក្នុងលទ្ធផលបានយកឈ្នះក្នុងលទ្ធផល ២៩ ទល់នឹង២១ ។ កាលពីវគ្គជម្រុះលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី កីឡាការិនី កែ ឡេង រកបាន៣៤ពិន្ទុ ដោយឈរលើចំណាត់ថ្នាក់លេខមួយក្នុងចំណោមបេក្ខនារី៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com