កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កីឡាករប្រដាល់ វ៉ែន រដ្ឋា បានមេដាយប្រាក់
× កីឡាករប្រដាល់កម្ពុជាដើមកំណើត គុយបា វ៉ែន រដ្ឋា ចាញ់កីឡាករថៃ Masuk Wuttichai នៅវគ្គផ្តាច់ព្រ័ត្រនៅលើសង្វៀន Expo Hall 1 ដោយទទួលបានមេដាយប្រាក់ឲ្យកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៨ នៅប្រទេសសឹង្ហបុរី។
ក្នុងការប្រកួតទម្ងន់៦៤គីឡូក្រាម វ៉ែន រដ្ឋា បានយកឈ្នះកីឡាករឥណ្ឌូនេស៊ី Montolalu Vinky ៣-០ នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ និងបន្តបំបាក់កីឡាករម្ចាស់ផ្ទះសឹង្ហបុរី Leong Jun Hao ៣-០ ដូចគ្នានៅវគ្គ១/២ផ្តាច់ព្រ័ត្រ។ ចំណែកកីឡាករថៃ Masuk Wuttichai គឺជាម្ចាស់មេដាយមាស Asian Games ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣ ហើយមុននឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ គេបានយកឈ្នះកីឡាករ Nguyen Van De និងកីឡាករឡាវ Khanxay Oudone ក្នុងលទ្ធផល ៣-០ ដូចគ្នា៕ © រក្សាសិទ្ធិដោយ thmeythmey.com