កីឡាជាតិ
ជាតិ
ប៉េតង់​វាយ​គូ​នារី និង​បុរស បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក្រោយ​ចាញ់​នៅ​វគ្គ១/២ផ្តាច់ព្រ័ត្រ
11, Jun 2015 , 2:59 pm        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​ប៉េតង់​កម្ពុជា វាយ​គូ​នារី និង​វាយ​គូ​បុរស សុទ្ធតែ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្ទាប់ពី​ចាញ់​ក្រុម​មកពី​ថៃរៀងៗខ្លួន នា​ជំនួប​នៅលើ​ទីលាន Padang ប្រទេស​សឹង្ហ​បុរី នៅថ្ងៃនេះ។



នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ កែ ឡេង និង​អ៊ុក ស្រីមុំ បាន​ចាញ់​ក្រុម​ថៃ ដែលមាន​កីឡាការិនី ThamakordThongsri និង WongchuvejPhantipha ក្នុងលទ្ធផល ១៣-៧ ស្រប​ពេលដែល កីឡាករ ឌី សុ​បញ្ញា និង​យឹម សុ​ភ័​ណ្ឌ ក៏បាន​ចាញ់​ក្រុម​ថៃ ដែលមាន​កីឡាករ  Phusa-At Thaloengkiatនិង SriboonpengSarawuth ក្នុងលទ្ធផល ១៣-៣ ផងដែរ។

ការបាត់បង់​ឱកាស​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នាំ​ឲ្យ​ប៉េតង់​កម្ពុជា​ទទួលបាន​មេដាយ​សំរឹទ្ធ​ពីរ​នា​ថ្ងៃទី១១ ខែមិថុនា នេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com