កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម៖ កីឡាករ​វាយ​កូន​បាល់ ប៊ុន កេ​ន្នី បានមេដាយ​សំរឹទ្ធ​
12, Jun 2015 , 10:53 am        
រូបភាព
កីឡាករ​វាយ​កូន​បាល់ ប៊ុន កេ​ន្នី ទទួល​បានមេដាយ​សំរឹទ្ធ បន្ទាប់​ពី​ចាញ់កីឡាករ​ឥណ្ឌូនេស៊ី Susanto David ក្នុង​លទ្ធផល ០-២  (១-៦ ៦-៧) នៅវគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រនៅលើ​ទីលាន Kallang Tennis Center លើ​វិញ្ញាសា​ឯកត្តជន​បុរស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម។



នា​ការប្រកួត​ជម្រុះ​ជុំ​ទី​ពីរ ប៊ុន កេ​ន្នី បាន​យកឈ្នះ​កីឡាករ​ឡាវ Rasavaydy Vitaya ក្នុង​លទ្ធផល ២-១ (៧-៦, ៥-៧, ៦-១) ហើយ​បន្ត​យកឈ្នះ​កីឡាករ​ថៃ Wachiramanowong Kittiphong ២-០ (៦-២, ៦-៤) នៅ​វគ្គ១/៤ផ្តាច់ព្រ័ត្រ។




© រក្សាសិទ្ធិដោយ thmeythmey.com