ជាតិ
ក្រសួងទេសចរណ៍​នឹង​រៀបចំ​បុណ្យ​ស្រូវ​នៅ​ឆ្នាំ២០១៦
12, Jun 2015 , 7:59 pm        
រូបភាព
 ក្រ​សូង​ទេសចរណ៍​នឹង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ​នៅ​ដើមឆ្នាំ២០១៦ ដើម្បី​ជំរុញ​សក្ដានុពល​នៃ​ផលិតផល​ក​សិ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន។


ក្រោយពី​កម្ពុជា​បានរៀបចំ​ប្រារព្វ​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​តាម​តំបន់ឆ្នេរ និង​បុណ្យ​ទន្លេ​នៅតាម​បណ្តា​ខេត្ត​ដង​ទន្លេមេគង្គ​កម្ពុជា​រួចមក។ រដ្ឋាភិបាល​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ​នៅតាម​បណ្ដា​ខេត្ត​នៃ​ប្រទេស​កម្ពុជា​មួយទៀត នៅ​ដើមឆ្នាំ២០១៦ខាងមុខ។

ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក មី​ហូ ជុន អគ្គនាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​កាលពីពេលថ្មីៗនេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បញ្ជាក់ថា ពិធីបុណ្យ​ស្រូវ​នឹងត្រូវ​ប្រារព្ធ​ឡើង ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល​ដ៏​ធំធេង នៃ​ផលិតផល​ក​សិ​ទេសចរណ៍​នៅ​កម្ពុជា ដោយមាន​ការបង្ហាញ​ផលិតផល​ស្រូវ ចាប់ពី​ការដាំ​ស្រូវ រហូតដល់​ការ​ច្រូតស្រូវ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បន្ថែមថា នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ​នៅ​ឆ្នាំ២០១៦ខាងមុខនេះ​ក្រសួង​នឹង​រៀបចំ​ឲ្យ​បានល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​ប្រជាជន តាមរយៈ​វិស័យ​ទេសចរណ៍ និង​ភ្ជាប់​សក្តានុពល​ក​សិ​ទេសចរណ៍​នេះ​ជាមួយ​សក្តានុពល​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ។ លោក​ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​សំខាន់ នៃ​ការជំរុញ​ឲ្យ​បែប​ផលិតផល​ទេសចរណ៍​កាន់តែ​មា​នស​ក្តា​នុព​ល នៅតាម​តំបន់​នានា​នៅក្នុង​ប្រទេស​កម្ពុជា ។

នៅ​ដើមឆ្នាំ២០១៦ ក្រសួងទេសចរណ៍ នឹង​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំរុញ​ការវិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ (KOTRA)KOTRA រៀបចំ​ឱ្យមាន​បុណ្យ​ស្រូវ​Paddy Art Festival (RICE, LIFE, CULTURE & TOURISM) នៅតាម​បណ្តា​ខេត្ត​ដែល​សម្បូរ​ផលិតផល​ស្រូវ ដូចជា​ខេត្តបន្ទាយមានជ័យ បាត់ដំបង​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com