កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ប៉េតង់វាយចម្រុះប្រុស២ស្រី១ បានមេដាយប្រាក់ក្រោយចាញ់ថៃតែ៣ពិន្ទុ កីឡាករ សុខមាន លក្ខិណា និងនរ៉ា។ រូបថត May Ratana
× កីឡាករប៉េតង់លើវិញ្ញាសាវាយចម្រុះ (ប្រុស២ ស្រី១) ដែលមានកីឡាករ សុខ ច័ន្ទមាន កីឡាករ ទេព នរ៉ា និងកីឡាការិនី អ៊ុក លក្ខិណា បានចាញ់ក្រុមថៃដែលមានកីឡាករ Piachan Suksan កីឡាករ Sangkaew Thanakorn និងកីឡាការិនី Suwannaphruk Aumpawan ក្នុងលទ្ធផល ១០ ទល់នឹង១៣ នាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅលើទីលាន Padang នាថ្ងៃទី១៣ ខែមិថុនា នេះ។
នៅវគ្គជម្រុះ កម្ពុជា បានយកឈ្នះវៀតណាម ១៣-១ ម៉ាឡេស៊ី ១៣-៧ សឹង្ហបុរី ១៣-៩ ឡាវ១៣-៥ មីយ៉ាន់ម៉ារ ១៣-៧ និងចាញ់ថៃ ១៣-២ ។ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះវៀតណាម ១៣-៤ ។
ក្រុមមីយ៉ាន់ម៉ារ និងក្រុមវៀតណាមដែលចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានមេដាយសំរឹទ្ធ។
កម្ពុជាឈានដល់តំបន់មេដាយទាំង៨វិញ្ញាសាកន្លងមក ប៉ុន្តែទទួលមេដាយប្រាក់៤ និងសំរឹទ្ធ ខណៈក្រុមថៃឈ្នះមេដាយមាសទាំង៦លើកក្រោយជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com