ជាតិ
ទស្សនា​រូបភាព​នៃ​ពិធី​ហែ និងបូជា​សព​លោក ជា ស៊ីម
19, Jun 2015 , 1:51 pm        
រូបភាព
ដោយ: ថ្មីៗ
នៅ​ម៉ោង ៧ កន្លះ ព្រឹក​ថ្ងៃ​សុក្រ​នេះ សព​លោក ជាស៊ីម ដែល​តម្កល់​នៅ​គេហដ្ឋាន​របស់ខ្លួន​នៅ​ទន្លេ បាសាក់ ខណ្ឌចំការមន អស់​រយៈពេល ១២ ថ្ងៃ​មកហើយ​នោះ បាន​ដង្ហែ​ទៅកាន់​មេន ដែល​រៀបចំឡើង​នៅ​វត្ត​បទុម​វ​ត្តី ។ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា  ក្រសួង និង​មន្ត្រី​ស្ថាប័ន​ផ្សេងទៀត ព្រមទាំង​សិស្ស​និស្សិត រាប់ពាន់នាក់ បាន​ចូលរួម​ដង្ហែ​សព​លោក ជា ស៊ីម។ នៅ​ម៉ោង​ប្រមាណ ១០ និង ១៥ នាទី ព្រះមហាក្សត្រ បាន​យាង​ប្រទាន​ភ្លើង​បូជា សព​លោក ជា ស៊ីម ជា​កិច្ចបញ្ចប់​នៃ​ពិធី។












© រក្សាសិទ្ធិដោយ thmeythmey.com