អន្តរជាតិ
នាឡិកា​កប់​ក្រោម​ដី​អស់២០ឆ្នាំ ប៉ុន្តែ​នៅតែ​ដំណើរការ​ធម្មតា
25, Jun 2015 , 7:59 pm        
រូបភាព
ដោយ: ធីតា
២០ឆ្នាំ​នៅក្រោម​ដី ប៉ុន្តែ​ទ្រនិចនាឡិកា​ម៉ាក Casio នៅតែ​ដំណើរការ​ដូច​ធម្មតា។ វា​អាច​ចំណេញ​ពាណិជ្ជកម្ម​ដល់​ក្រុមហ៊ុន Casio ប៉ុន្តែ​នេះ​ជា​រឿង​ពិត​ដែល​បាន​អះអាង​ដោយ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Tony Wagstaff។



កាលពី​ថ្ងៃទី១៤ ខែមិថុនា Toby អាយុ២៧ឆ្នាំ បាន​រកឃើញ​នាឡិកា​របស់ខ្លួន​ដែល​បាន​បាត់​កាលពី២០ឆ្នាំមុន​នៅក្នុង​សួនច្បារ។ អ្វីដែល​គេ​ភ្ញាក់ផ្អើល​នោះ នាឡិកា​មានដំណើរ​ការធម្មតា។ Toby បាន​ចែករំលែក​ព័ត៌មាន​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ទៅកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Casio ហើយ​ក្រុមហ៊ុន​បាន​បន្ត​ចែករំលែក​ព័ត៌មាន។

Toby បានសរសេរថា ខ្លួន​បាន​បាត់​នាឡិកា​កាលពី​ខ្លួន​នៅ​អាយុ៦ ឬ៧ឆ្នាំ ពោល​គឺមាន​រយៈពេល២០ឆ្នាំ​មកហើយ។ គេ​បាន​រកឃើញ​នៅក្នុង​សួនច្បារ ដោយ​វា​ដើរ​យឺត​ជាង​ម៉ោង​ធម្មតា៧នាទី។

ទោះបីជា​យ៉ាងណាក៏ដោយ នាឡិការ​ម៉ូ​ដែល Casio F-91W ដែល Toby អះអាងថា បាត់អស់២០ឆ្នាំ​នោះ បង្ក​ឲ្យ​មានការ​ចោទសួរ​ជាច្រើន​នៅឡើយ គេ​មិនដឹងថា វា​ជា​ការពិត ឬ​យ៉ាងណា​នោះដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com