ជាតិ
សង្គមអន្តរជាតិ​
ពលករ​ខ្មែរ៨នាក់​ទៀត​នឹង​បញ្ជូនមក​កម្ពុជា​នៅថ្ងៃនេះ
30, Jun 2015 , 1:34 pm        
រូបភាព
រូបភាពពលករខ្មែរកាលពីថ្ងៃទី១៨មិថុនា២០១៥
រូបភាពពលករខ្មែរកាលពីថ្ងៃទី១៨មិថុនា២០១៥
ពលករ​ខ្មែរ​ចំនួន៨នាក់ នឹងធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​កម្ពុជា​វិញ​នៅ​រសៀល ថ្ងៃ​អង្គារ​នេះ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ។



ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជួប​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​PT.S &  T Mitra Mina Industri ដែលជា​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ ក្នុងការ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន០៨នាក់ ពី​កោះ​អំ​បន់(Ambon) ប្រទេស​ឥណ្ឌូណេស៊ី។ ហើយ​ក្រុមហ៊ុន​បាន​បើកប្រាក់​បៀវត្សរ៍​ជូន​ពលករ​ខ្មែរ​ទាំង០៨នាក់​នេះ​រួចហើយ តាម​ការទាមទារ​បស់​ស្ថានទូត​កម្ពុជា។

កាលពី​ថ្ងៃទី១៨ មិថុនា​កន្លងមក​ស្ថានទូត​កម្ពុជា​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​PT. Maribu Industries Group ក្នុងការ​ដោះស្រាយ​ប្រាក់បៀវត្សរ៍​និង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន២៣០នាក់មក​កម្ពុជា​វិញ៕


© រក្សាសិទ្ធិដោយ thmeythmey.com