ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
វីសិនហ្វាន់ ខេមបូឌា បាននែនាំនូវអត្ថប្រយោជន៏ពិសេសទៅលើកញ្ចប់ ដែលមានឈ្មោះថា សុវត្ថិភាពទ្វេដង
30, Jun 2015 ,
2:51 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីថ្ងៃទី29 ខែ មិថុនា ឆ្នាំ2015 វីសិនហ្វាន់ ខេមបូឌា បានរៀបចំសន្និសិទសារព័ត៏មានមួយដែរប្រព្រឹត្តឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងគោលបំណងណែនាំនូវអត្ថប្រយោជន៏ថ្មីលើសេវា ប្រាក់បញ្ញើក៏ដូចជានែនាំលោកអគ្គនាយកប្រតិបត្តិថ្មីរបស់ខ្លួនជាផ្លួវការផងដែរ។
វីសិនហ្វាន់ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញឈានមុខគេមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង PKMI រៀបចំនូវអត្ថប្រយោជន៏ពិសេសទៅកញ្ចប់ប្រាក់បញ្ញើ ដែលមានឈ្មោះថា សុវត្ថិភាពទ្វេដង ដោយផ្តល់នូវអត្រាការប្រាក់រហូតដល់ ១២% និងធានា រ៉ាប់រងទៅលើសុខភាព និង អាយុជីវិត ដែលភ្ជាប់ជាមួយនិងសេវាប្រាក់បញ្ញើរបស់អតិថិជនដោយស័យប្រវត្តិ។ចំពោះការធានារ៉ាប់រងនេះត្រូវបែងចែកជាពីរប្រភេទ មួយប័ណ្ណធានារ៉ាប់រងប្រភេទពណ៏ទឹកប្រាក់ ដោយដាក់ប្រាក់បញ្ញើចាប់ពីរ៣០០០ ដល់ ១០,០០០ ដុល្លារអាមេរិកនិង បណ្ណ័ធានារ៉ាប់រងប្រភេទពណ៏មាសដោយដាក់ប្រាក់បញ្ញើលើសពី១០,០០០ ដុល្លារអាមេរិក។ ចំពោះអត្ថប្រយោជន៏ដែលទទួលបានពីប័ណ្ណធានារ៉ាប់រងទាំងពីប្រភេទនេះមានដូចជាទៅលើការសម្រាក់ពេទ្យព្យាបាល សម្រាក់ពេទ្យព្យាបាលដោយមានវះកាត់ធំៗ ពិការដោយគ្រោះថ្នាក់ និង មរណៈភាពជាដើម ។ សូមបញ្ជក់ផងដែលថាកញ្ចប់ទឹកប្រាក់ធានារ៉ាប់រងដែលទទួលបាន មានភាពខុសគ្នាយោងទៅតាមប្រាក់បញ្ញើ ។អត្ថប្រយោជន៏សុវត្ថិភាពទ្វេដង លើប្រាក់បញ្ញើនឹងចាប់ផ្តើម ដំណើរការពីថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០១៥ នេះតទៅដើម្បីអោយអតិថិជន នៅទូទាំងខេត្ត និង រាជធានី មានឱកាសទទួលបាននូវអត្ថប្រយោជន៏ដ៏ពិសេសនេះ ។
គួររំលឹកផងដែរថា វីសិនហ្វាន់ ខេមបូឌា ជាផ្នែកមួយនៃ វីសិនហ្វាន់អន្តរជាតិដែលមានបណ្តាញ ៣៥ ប្រទេស ទូទាំងពិភពលោកនិងជាគូរដ៏ជិតស្និតជាមួយនិងអង្គការទស្សនៈពិភពលោកដែលមានបណ្តាញរហូតដល់១១០ ប្រទេសទូទាំងពិភពលោក។ភាពជាដៃគូរជាមួយអង្គការទស្សនៈពិភពលោកកម្ពុជាគឺផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផ្អែកតាមជំនឿ ការអភិឌ្ឃ និងការតស៊ូមតិ ។
ផ្អែកតាមប្រសាសន៏របស់លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិ របស់គ្រឹះស្ថានស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ ខេមបូឌេ បានអោយដឹងថា៖យើងពិតជាមានមោទនភាពជាខ្លាំងដែរវីសិនហ្វាន់ ខេមបូឌា បានជួយដល់កុមាររាប់សែននាក់និងរួមចំណែកជួយដល់សហគម៍តាមរយះការផ្តល់នូវសេវាប្រាក់កម្ចី ប្រាក់បញ្ញើ សន្សំ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតជាច្រើន។ គិតត្រឹមខែ ឧសភា ឆ្នាំ ២០១៥ វីសិនហ្វាន់ ខេមបូឌា បានផ្តល់ប្រាក់កម្ចីប្រមាណ១០៤ លាន ដុល្លាអាមេរិក ទៅដល់គ្រួសារជាង ២ សែន ៣ ម៉ឺនទូទាំង ២៤ខេត្ត/ក្រុង និងផ្តល់ផលប៉ះពាល់ដល់កុមារជិត ៨ សែន ។ ទន្ទឹមនិងនេះដែរយើងបានសម្រេចបាននូវជោគជ័យនូវការប្រមូលប្រាក់បញ្ញើសន្សំរបស់អតិថិជនជិត១៨ លានដុល្លាអាមេរិក ពីអតិថិជនសរុបជាង ៤ ម៉ឺននាក់។
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម