អត្ថបទពាណិជ្ជកម្ម
YAMAHA បើក​វគ្គ​ពិសេស​ពង្រឹងស្មារតី​អ្នកប្រើប្រាស់​ដើម្បី​កាត់បន្ថយ​និង​បញ្ជៀ​ស​ពី​គ្រោះថ្នាក់ផ្សេងៗ
01, Jul 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​កំពុង​យកចិត្តទុកដាក់ និង មានការ​ព្រួយបារម្ភ​ជាខ្លាំង​ជាមួយនឹង កំណើន​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ នោះ​គឺ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​ចំបង បណ្តាលមកពី​កត្តា​មនុស្ស​ដែល​អ្នកបើកបរ​ផ្ទាល់ ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ជំនាញ​ក្នុង​ការបញ្ជា​ម៉ូតូ រួមផ្សំ នឹង​ស្មារតី​ពេល​បើកបរ​របស់​ពួកគាត់។

អាស្រ័យហេតុនេះ ក្រុមហ៊ុន យ៉ាម៉ាហា​ម៉ូតូ​ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំមុខ​មួយផ្នែក​នាំចូល នូវ​ម៉ូតូ ធុន​តូច និង ធំ ក្នុងប្រទេស​កម្ពុជា ក៏បាន​ចូលរួម ចំណែក​ផងដែរ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា ក្នុងការ​ផ្តល់ជូន​នៅ វគ្គ​បណ្តុះបណ្តាល​ពិសេស​ជា​លក្ខ​ណះ​វិទ្យាសាស្ត្រ ដែល​ទាក់ទង នឹង ការពង្រឹង​ស្មារតី​រប​ស់​អ្នកប្រើប្រាស់ ក្នុងការ​កាត់បន្ថយ និង បញ្ជៀ​ស​ពី​គ្រោះថ្នាក់ផ្សេងៗ ជូន​ដល់ សិស្សានុសិស្ស ក្នុង​វិទ្យាល័យ​ចំនួន១៣ ក្នុង​រាជធានី​ភ្នំពេញ។ កម្មវិធី​នេះ​មានឈ្មោះ ជា​ភាសា អង់គ្លេស​ថា YAMAHA RIDING ACADEMY ហើយ​កម្មវិធី​នេះ ត្រូវបាន​រៀបចំ​ធ្វើ ក្នុង​បណ្តា​ប្រទេស អាស៊ី ដូចជា ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម ឥណ្ឌា…ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ទៀត នៅ​អឺរ៉ុប ដែលជា​ដៃគូ​សហ​ប្រ​តិ្ត​ការ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​យ៉ាម៉ាហា។ក្រុមហ៊ុន​យើង បានរៀបចំ វគ្គ​បណ្តុះបណ្តាល​នេះ ម្តង​រួចមកហើយ ក្នុង​ឆ្នាំ ២០១៤ ហើយ​នេះ ជា​លើក​ទី២ ដែល​យើង​បានរៀបចំ ក្នុងនៃ​ចូលរួមចំណែក កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏ ក្នុងប្រទេស កម្ពុជា ជាមួយនឹង​មេរៀន ដែលមាន​ការរៀបចំ​យ៉ាង ច្បាស់លាស់ ដែលមាន​ការទទួលស្គាល់​ជា លក្ខ​ណះ​អន្តរជាតិ។ លោក សៀង តុលា ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​យ៉ាម៉ាហា បានបញ្ជាក់។

លោក បានបញ្ជាក់​បន្ថែមទៀត​ថា វគ្គ​បណ្តុះបណ្តាល​នេះ ក៏មាន​ការចូលរួម​ណែនាំ និង ធ្វើ​បទ​បង្ហាញ ពី​អ្នកជំនាញ ប្រើប្រាស់​ម៉ូតូ របស់​ក្រុមហ៊ុន​យ៉ាម៉ាហា មកពី​ប្រទេស​ជប៉ុន​ផងដែរ។ កម្មវិធី​នេះ​បាន បែង​ចែកជា​ពីរ​ផ្នែក គឺ​ផ្នែក​ទ្រឹស្តី និង ការអនុវត្ត​ផ្ទាល់​ជាមួយ​ម៉ូតូ​យ៉ាម៉ាហា ដែលមាន​សិក្ខាកាម​ចូលរួម ចំនួន ៤០ ក្នុង​មួយ​វិទ្យាល័យ។ ចំពោះ​សិក្ខា​ចូលរួម​នឹង ទទួលបាន​អាវយឺត ដ៏​ស្រស់ស្អាត​មួយ រួម​នឹង លិខិតបញ្ជាក់​ការសិក្សា​វគ្គ​ខ្លី ដែលមាន​ការទទួលស្គាល់ ពី​អ្នកជំនាញ​មកពី​ប្រទេស​ជប៉ុន។

គួរបញ្ជាក់​បន្ថែមទៀត ដែលថា វគ្គ​បណ្តុះបណ្តាល​នេះ កំពុង​ប្រព្រឹត្តិ​ទៅ តាម​បណ្តា​វិទ្យាល័យ​ចំនួន ១៣ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ២៥ មិថុនា រហូតដល់ ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១។





(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com