កីឡាជាតិ
ជាតិ
Japan-Mekong Exchange: U-15 កម្ពុជា ចាញ់ U-15 ជប៉ុន ៥-០
01, Jul 2015 , 11:29 am        
រូបភាព
ដោយ: រួបរួម
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម១៥ឆ្នាំ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក IKI YUSUKE បាន​ប្រកួត​ចាញ់​ក្រុម U-15 ជប៉ុន ៥-០ នា​ការប្រកួត​បើកឆាក​ពូ​ល A ក្នុង​កម្មវិធី Japan_Mekong U-15 Football Exchange Programme នា​ថ្ងៃទី១ ខែកក្កដា នេះ​នៅ​មជ្ឈមណ្ឌល J-Green Sakai ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន។



សម្រាប់​ការប្រកួត​មួយគូ​ទៀត​នៅក្នុង​ពូ​ល A ក្រុម U-15 វៀតណាម យកឈ្នះ​ក្លិប​ថ្នាល Vissel Kobe របស់​ជប៉ុន ក្នុង​លទ្ធផល ៣-០ ។ នៅក្នុង​ពូ​ល B ក្រុម U-15 ឡាវ យកឈ្នះ​ថៃ ២-០ ខណៈ​ក្រុម U-15 មី​យ៉ាន់​ម៉ារ​ឈ្នះ​ក្រុម Sanfrecce Hiroshima ៣-២ ។

កម្ពុជា​ត្រូវ​បន្ត​ជួប​ជាមួយ​ក្រុម​វៀតណាម​នា​រសៀល​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com